អាមេរិក៖ បន្ទាប់ពីការធ្វើដំណើរជាង ២ពាន់លានគីឡូម៉ែត្រពីផែនដីទៅក្នុងលំហរួចមក យានអវកាសទំនើបមួយរបស់អង្គការណាសាឈ្មោះ Osiris-Rex បានប្រទះឃើញអាចម៌ផ្កាយបុរាណដ៏ធំសម្បើម ដែលមានអាយុកាលរាប់ពាន់លានឆ្នាំ។ នេះយោងតាមសារព័ត៌មាន South China Morning Post ដែលបានចេញផ្សាយក្នុងថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៨

អាចម៌ផ្កាយ Bennu

នៅរយៈចម្ងាយ២០គីឡូម៉ែត្រទៀត យានអវកាសនេះនឹងអាចទៅជិតបរិវេណអាចម៌ផ្កាយដ៏ធំនិងចំណាស់នេះហើយ។ 

យោងតាមប្រភពសារព័ត៌មានដដែលបានឱ្យដឹងទៀតថា គេហៅអាចម៌ផ្កាយនេះ Bennu  ជាឈ្មោះអាទិទេពចំណាស់មួយនៃប្រទេសអេហ្ស៊ីប។ អាចម៌ផ្កាយ Bennu មានអាយុកាលរាប់ពាន់លានឆ្នាំមកហើយ។

យានអវកាសគ្មានមនុស្សបើករបស់ណាសា Osiris-Rex នឹងត្រៀមបញ្ជូនយន្តអវកាសតូចៗចំនួនបីគ្រឿងទៀត ដើម្បីទៅបូមយកបំណែកដីនិងក្រួសប្រហែល ៦០ក្រាម ពីផ្កាយ Bennu មកកាន់ផែនដី។ ពួកគេគ្រោងធ្វើវាឡើងក្នុងឆ្នាំ ២០២០ និង បញ្ជូនបំណែកដីពណ៌ប្រផេះមកផែនដីវិញនៅឆ្នាំ២០២៣ខាងមុខ។ 

យាន្តអវកាស Osiris-Rex

មូលហេតុដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រចង់បានបំណែកអាចម៌ផ្កាយនេះយកមកពិសោធន៍ព្រោះពួកគេសន្មត់ថា បំណែកដីនៃអាចម៌ផ្កាយ Bennu សម្បូរធាតុកាបូន។ សារធាតុកាបូនមានផ្ទុកម៉ូលេគុលសរីរាង្គ (organic molecules) និងអាស៊ីតអាមីណូ (amino acids) ដែលជាសារធាតុសំខាន់សម្រាប់ទ្រទ្រង់ជីវិតមនុស្សលើភពផែនដី។

មិនតែប៉ុណ្ណោះពួកអ្នកជំនាញបានបន្តថា "បើថ្ងៃណាមួយអាចម៌ផ្កាយនេះធ្លាក់មកលើផែនដី នោះវានឹងធ្វើឲ្យមានរណ្តៅប្រហោះមួយដ៏ធំ"

យោងតាមប្រសាសន៍របស់អ្នកវិទ្យាសាស្ត្រជំនាញបានឲ្យដឹងថា នាឆ្នាំ២១៣៥ អាចម៌ផ្កាយ Bennu នេះនឹងអាចហោះមកប្រកែកនឹងផែនដីនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង (solar system)

គួរបញ្ជាក់ថា គម្រោងរុករកអាចម៌ផ្កាយរបស់អង្គការណាសាបានចំណាយដើមទុនសរុប ៨០០លានដុល្លារ បន្ទាប់ពីការបង្ហោះយានអវកាស Osiris-Rex នេះ។ គេចាប់ផ្តើមបង្ហោះយាន្តអវកាសមនុស្សយន្ត Osiris-Rex តាំងពីឆ្នាំ២០១៦មកម៉្លេះ។ មកទល់ពេលនេះវាធ្វើដំណើរក្នុងលំហអាកាសបាន ២ពាន់លានគីឡូម៉ែត្រហើយ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ៕

មានវីដេអូនិងរូបភាពនៅខាងក្រោម៖

ទំហំផ្កាយ Bennu
យាន្តអវកាស Osiris-Rex
វិធីសាស្ត្រនៃការបូមយកដីនិងគ្រួស
ការពិសោធន៌កំទេចអាចម៌ផ្កាយកន្លងមក
ការបង្ហោះយាន្តអវកាសOsiris-Rex

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]