ភ្នំពេញ៖ រូបភាពមួយសន្លឹក ដែលបង្ហាញពីម៉ូតសក់កាលពីសម័យមុន បានទទួលបានការចាប់អារម្មណ៍ពីបណ្តាអ្នកលេងបណ្តាញសង្គមយ៉ាងខ្លាំង ក្រោយឃើញរូបភាព ក៏ដូចជាស្ទាយ៍តែងខ្លួនម៉ូតសក់ស្ពៃក្តោបដ៏ធំ ដែលកម្រនឹងបានឃើញមួយនេះ។

មិនបានប៉ុន្មានផង ស្រាប់តែឃើញតារាចម្រៀងដ៏ល្បីឈ្មោះកញ្ញាមាស សុខសោភា ក៏បានបង្ហាញពីការតែងខ្លួនបែបសម័យមុន ជាមួយនឹងម៉ូតសក់ស្ពៃក្តោបនេះដូចទៅនឹងរូបភាព ដែលគេកំពុងនឹងផ្អើល ធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើនទៀតផង។

ការតែងខ្លួនដ៏ប្លែកមួយនេះ នាងក៏បានបញ្ជាក់ប្រាប់យ៉ាងដូច្នោះថា គឺសម្រាប់ត្រៀមនៅក្នុងការបញ្ចេញMVថ្មី ដែលបទចម្រៀងនោះមានចំណងជើងថា«ឧត្តមដួងចិត្ត»។ ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនពិតជាចង់ មើល MV នេះកាន់តែខ្លាំងឡើង ព្រោះថាការតែងខ្លួនពិតជាប្លែកជាងសព្វដងទៅទៀត។

ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនក៏បានសរសើរដល់នាង ដែលទោះបីជាមាន បទចម្រៀងច្រើន និងត្រូវមានMV ជាបន្តបន្ទាប់ តែនាងនៅតែរកអ្វីថ្មីៗជានិច្ច ជាពិសេសគឺបង្ហាញពីការតែងខ្លួន កាលពីសម័យមុនយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

មាស សុខសោភា ក្នុងMV ថ្មី
មាស សុខសោភា ក្នុងMV ថ្មី
មាស សុខសោភា ក្នុងMV ថ្មី
មាស សុខសោភា ក្នុងMV ថ្មី
មាស សុខសោភា ក្នុងMV ថ្មី
មាស សុខសោភា ក្នុងMV ថ្មី
មាស សុខសោភា ក្នុងMV ថ្មី
មាស សុខសោភា ក្នុងMV ថ្មី
មាស សុខសោភា ក្នុងMV ថ្មី
មាស សុខសោភា ក្នុងMV ថ្មី
ម៉ូតសក់ស្ពៃក្តោប កាលពីសម័យមុន
ម៉ូតសក់ស្ពៃក្តោប កាលពីសម័យមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា