កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៤ព្រឹកមិញនេះ តារាចម្រៀងអន្តជាតិដ៏ល្បី និងជាម្ចាស់បទ “Havana” នាង Camila Cabello បានបង្ហោះសារឆ្លើយតបទៅនឹងគណនីមួយ នៅក្នុងបណ្តាញសង្គម Twitter ដោយប្រកាសហៅឈ្មោះចំៗ ទៅនាង Joy សមាជិកក្រុម Red Velvet។

យ៉ាងណាមិញ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងដោយសារ មានគណនី Twitter មួយ ដែលត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្ររបស់ក្រុម Red Velvet បានបង្ហោះសារភ្ជាប់ជាមួយវីដេអូឃ្លីបខ្លី ដោយMentionឈ្មោះរបស់នាង Camila ថា៖ “សួស្តី Camila Cabello។ នេះគឺជា Joy សមាជិកក្រុម Red Velvet។ Joy បាននិយាយថា ពិតជាចង់ច្រៀងរួមជាមួយនាងខ្លាំងណាស់។ ហើយនេះគឺជាវីដេអូខ្លីនៃការរាំនិងច្រៀងបទ Havana របស់ Joy។ សូមមេត្តាចូលមើលផង អរគុណ”។

បន្ទាប់ពីបង្ហោះសារនោះរួចមក នាង Camila ក៏ឆ្លើយតបទៅវិញភ្លាមៗថា៖ “Joy! អ្នកពិតជាគួរឲ្យស្រលាញ់ណាស់។ ពេលក្រោយពួកយើងគួរតែសម្តែងជាមួយគ្នា”។

ទាំងនេះគឺជារឿងដ៏រំភើបមួយសម្រាប់ Joy មែនទែន ព្រោះថាក្តីប្រាថ្នារបស់នាងគឺចង់សម្តែងជាមួយនាង Camila Cabello។ ហើយអ្នកគាំទ្រក៏សង្ឃឹមថា នឹងបានឃើញការសម្តែងរបស់អ្នកទាំងពីររួមគ្នា ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Joy
Joy
Camila Cabello
Camila Cabello
សារឆ្លើយតបរបស់ Camila

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]