ថៃ៖ គ្រាន់តែឃើញឈ្មោះ Aum Patcharapa នរណាៗមិនស្គាល់ ថាជាតារាស្រីថៃល្បីលំដាប់ប្រចាំប្រទេស និងជាតារាដែលពោរពេញដោយទេពកោសល្យ រួមជាមួយសម្រស់ដ៏ស្រស់ស្អាត ទាក់ទាញ មិនចាស់ទៅតាមអាយុសោះ។

តារាស្រី Aum Patcharapa ត្រូវបានមហាជន កោតសរសើរថា ជាតារាស្រីទាំងស្អាត ឆ្លាត មាន និង ជោគជ័យខ្លាំង ក្នុងវិស័យការងារសិល្បៈ ដោយជារឿយៗមិនថាចូលរួមក្នុងកម្មវិធីណាមួយនោះទេ គឺតែងតែមានអ្នកគាំទ្រ​ តាមទៅផ្ដល់កម្លាំងចិត្តឲ្យជានិច្ច ។

ដូចកាលពីម្សិលមិញនេះ កំពូលតារាសម្ដែងស្រីរូបនេះ បានទៅចូលរួមក្នុងកម្មវិធីសម្ពោធហាងសម្លៀកបំពាក់មួយ ដោយខណៈនោះ ក៏បានឃើញថាមានហ្វេនៗនាងជាច្រើនបានមកគាំទ្រ ប៉ុន្តែអ្វីដែលសំខាន់ជាងរាល់នោះ គឺហ្វេនៗតារាស្រីរូបនេះ បានSurprise នំខេកដល់រូបនាង ធ្វើឲ្យនាងរំភើបឡើងស្រក់ទឹកភ្នែកតែម្ដង។

ដោយឡែក ក្រោយពេលបញ្ចប់ការងារពីកម្មវិធីខាងលើនោះភ្លាម អ្វីដែលរឹតតែពិសេសនោះ គឺAum Patcharapa បានឆ្លៀតទៅឆ្លងថ្ងៃកំណើតចូលវ័យ៤០ឆ្នាំរបស់ខ្លួន ជាមួយអ្នកគាំទ្រ យ៉ាងសប្បាយរីករាយជាខ្លាំង ដោយក្នុងនោះ បានធ្វើឲ្យតារាស្រីរូបនេះ និងហ្វេនៗរបស់នាង គឺទទួលបានពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នាថែមទៀតផង៕

សូមទស្សនាកម្រងរូបភាពខាងក្រោម៖

Aum Patcharapa
Aum Patcharapa និងអ្នកគាំទ្រ
ផ្កាដែលហ្វេនៗរៀបចំឲ្យ Aum
Aum Patcharapa និងអ្នកគាំទ្រ
Aum Patcharapa និងអ្នកគាំទ្រ
Aum Patcharapa និងអ្នកគាំទ្រ
Aum Patcharapa និងអ្នកគាំទ្រ
Aum Patcharapa និងអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]