(ភ្នំពេញ)៖ ពិតជារឿងដែលចាប់អារម្មណ៍ សម្រាប់ទស្សនិកជនអ្នកគាំទ្រតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាសកញ្ញា សួស វីហ្សា ខណៈនៅសុខៗស្រាប់តែបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន ឲ្យមហាជនបានដឹងជាសាធារណៈថា បច្ចុប្បន្នបេះដូងរបស់នាងបានរកឃើញម្ចាស់រួចហើយ ស្របពេលដែលអាជីពសិល្បៈក៏ជោគជ័យខ្លាំងផងនោះ។

តាមរយៈការលើកឡើងរបស់កញ្ញា សួស វីហ្សា បានរៀបរាប់ក្តែងៗបែបនេះថា អាយុច្រើនហើយ ហើយជីវិតគ្រួសារ ជីវិតការងារក៏ជោគជ័យច្រើនហើយដែរ នៅឡើយតែរឿងជីវិតគូ មិនដឹងពេលណាអាចជោគជ័យដូចគេ តែក៏សង្ឃឹមថានឹងជោគជ័យនៅពេលឆាប់ៗ ព្រោះខ្ញុំបានសម្លឹងឃើញមនុស្សល្អម្នាក់រួចហើយ ហើយម្នាក់នោះតែងតែនៅក្បែខ្ញុំគ្រប់ពេល មិនដែលរត់ចោលខ្ញុំទេ ដែលសំខាន់គឺគេអាចទ្រាំនឹងចរិកខ្ញុំ និងអាចនិយាយបានថា គេយល់ពីខ្ញុំជាងអ្នកណាៗទាំងអស់។

កញ្ញា សួស វីហ្សា បានបញ្ជាក់ថា សម័យនេះទៅហើយគឺគេមិនចាំបាច់យកសង្សា ឬយកប្តីមកដើម្បីគ្រាន់តែបង្អួតអ្នកណាថាអស្ចារ្យទេ គឺគេយកមកដោយចិត្តនិងចិត្ត បេះដូងនិងបេះដូង ទោះមានស៊ីឬអត់ស៊ីតែមានសេចក្តីសុខពិតៗ ព្រោះស្លាប់ទៅអត់មានយកអ្វីទៅជាមួយបានទេ។ គិត​មើលសម័យនេះសម្បីតែមនុស្សប្រុស គេហ៊ានរៀបការជាមួយប្រុសដូចគ្នាដោយបើកចំហ ពេញដោយក្រីស្រលាញ់ ស្រីស្រលាញ់ស្រីដូចគ្នា គេហ៊ានចាប់ដៃគ្នាដោយបើកចំហ ចុះខ្ញុំ?។ ហេតុអ្វីត្រូវលាក់បាំង? ហេតុអ្វីត្រូវលាក់លៀមទាំងដែលយើងមិនបានយកប្តីគេ ឬប្រពន្ធគេផង? អញ្ចឹងគួរដល់ពេលបង្ហាញមនុស្សសំខាន់ដោយពេញលេញ និងពេញតម្លៃហើយ ។ I don’t care។

ការបង្ហាញនេះបានធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ខ្លាំង លើភាពក្លាហានហ៊ានទម្លាយរឿងរ៉ាវជីវិតស្នេហាយ៉ាងដូច្នេះ។ ដោយឡែក​បើតាមការកត់សម្គាល់ ថ្វីត្បិតតែមានការគាំទ្រពីមហាជន ចំពោះការបញ្ចេញប្រយោគខាងលើនេះក៏ដោយ ប៉ុន្តែរយៈពេល​ប៉ុន្មានម៉ោងក្រោយក៏ស្រាប់តែសាមីខ្លួន កញ្ញា សួស វីហ្សា បានធ្វើការលុបចោលវិញផងដែរ សម្រាប់សំណេររបស់ខ្លួនខាងលើនោះ៕

ប្រភព : freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា