ភ្នំពេញ៖ ប្រិយមិត្តដែលតែងតែតាមដានរឿងខ្មែរកាលពីប៉ុន្មានឆ្នាំមុន រឿង«ខ្មោចដើមចេកជ្វា» ប្រាកដជាបានស្គាល់នូវ តួអង្គខ្មោចនាងនុត ដែលបានសម្តែងយ៉ាងល្អ ដក់ជាប់អារម្មណ៍អ្នកគាំទ្រ មកទល់នឹងពេលនេះគ្រប់គ្នា មិនត្រឹមតែប៉ុណ្ណោះក្មេងៗជំនាន់ក្រោយជាច្រើន ក៏ពេញចិត្ត និងទស្សនាជាច្រើនដែរ។

ភាពល្បីល្បាញរបស់តួអង្គខ្មោចដ៏ល្អ នៅក្នុងរឿងដ៏ល្បីមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបាននាំគ្នាបង្កើតជារូបភាពTroll ដើម្បីលេងនៅក្នុងបណ្តាញសង្គមគ្រប់គ្នា ក៏ប៉ុន្តែតួអង្គនាងនុត នៅក្នុងរឿងនេះហាក់ដូចជាបាត់ស្ងាត់ពីសង្គមសិល្បៈ និងមិនសូវលេចមុខសម្តែងរឿងដូចមុន។

មិនបានប៉ុន្មានផង ក៏ស្រាប់តែមានគណនីហ្វេសប៊ុកមួយ ក៏បានបញ្ចេញនូវមុខមាត់របស់នាងសារជាថ្មីម្តងទៀត ដែលបច្ចុប្បន្ននេះនាង គឺជានារីរបាំម្នាក់ ដែលមានរូបឆោមស្រស់ស្អាត នៅពេលដែលស្លៀកនូវសម្លៀកបំពាក់បែបបុរាណម្តងៗ។

បន្ទាប់ពីបានដឹងបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាជាច្រើនឆ្នាំទៅហើយ នាងមិនធ្លាប់លេចមុខក្នុងការថតរឿងដូចកាលពីមុននោះទេ៕

ប្រភព៖Keang Sophet

សូមទស្សនាវីដេអូការរាំរបស់នាង ខាងក្រោមនេះដើម្បីជ្រាបកាន់តែច្បាស់៖

តួនាងនុត រឿង«ខ្មោចដើមចេកជ្វា»
តួនាងនុត រឿង«ខ្មោចដើមចេកជ្វា»
តួនាងនុត រឿង«ខ្មោចដើមចេកជ្វា»
តួនាងនុត រឿង«ខ្មោចដើមចេកជ្វា»
តួនាងនុត រឿង«ខ្មោចដើមចេកជ្វា»
តួនាងនុត រឿង«ខ្មោចដើមចេកជ្វា»
តួនាងនុត រឿង«ខ្មោចដើមចេកជ្វា»
តួនាងនុត រឿង«ខ្មោចដើមចេកជ្វា» បច្ចុប្បន្នជានារីរបាំ
តួនាងនុត រឿង«ខ្មោចដើមចេកជ្វា» បច្ចុប្បន្នជានារីរបាំ
តួនាងនុត រឿង«ខ្មោចដើមចេកជ្វា» បច្ចុប្បន្នជានារីរបាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]