អូស្ត្រាលី៖ អ្នកជំងឺអូស្ត្រាលីដែលកំពុងអស់សង្ឃឹមខ្លាំង បានក្លាយជាគោលដៅរបស់ឈ្មួញលក់គ្រឿងក្នុងមនុស្សតាមបណ្តាញសង្គម ខណៈតម្រូវការតម្រងនោម និងថ្លើម មានការកើនឡើងហួសពីលទ្ធភាពផ្គត់ផ្គង់ខ្លាំងពេក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ 

រូបតំណាងការវះកាត់ប្តូរគ្រឿងក្នុង

ដោយមានការខ្វះខាតគ្រឿងក្នុងគួរឱ្យកត់សម្គាល់ សម្រាប់ការវះកាត់នៅអូស្ត្រាលី របាយការណ៍មួយរបស់គណៈកម្មាធិការសភា កំពុងជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការដើម្បីទប់ស្កាត់ការផ្ទុះកក្រើកទីផ្សារងងឹតដែលជួញដូរគ្រឿងក្នុងមនុស្ស។

បើតាមរបាយការណ៍នោះអ្នកជំងឺ ១,៤២៣នាក់ស្ថិតក្នុងបញ្ជីរង់ចាំវះកាត់ប្តូរគ្រឿងក្នុងនៅអូស្ត្រាលីដោយ ១,០០៣នាក់ក្នុងចំណោមនោះ ជាអ្នករង់ចាំវះកាត់ប្តូរតម្រងនោមថ្មី។ ទោះយ៉ាងណាជនជាតិអូស្ត្រាលីជាច្រើនមានលទ្ធភាពទិញគ្រឿងក្នុងពីក្រៅប្រទេស ប្រសិនបើគេមិនអាចរង់ចាំតទៅទៀត ហើយនឹងស្លាប់បើគ្មានការវះកាត់ទាន់ពេលវេលា។

រូបតំណាងបេះដូង (ឆ្វេង) និងថ្លើម (ស្តាំ)

របាយការណ៍ដដែលបញ្ជាក់ថា អ្នកជំងឺដែលគ្មានសង្ឃឹមរស់ប្រសិនបើគ្មានការវះកាត់ប្តូរគ្រឿងក្នុង គឺជាគោលដៅរបស់ឈ្មួញពីក្រៅប្រទេសតាមរយៈបណ្តាញសង្គម។ តួលេខក្នុងរបាយការណ៍បានបង្ហាញថា បេះដូងចំនួន ៦៥៤ និងថ្លើមចំនួន ២,៦១៥ ត្រូវបានលក់ក្នុងតម្លៃដល់ទៅ ៣៩៤,០០០ ដុល្លារក្នុងមួយគ្រាប់ៗ (បេះដូងមួយគេអាចហៅថា "បេះដូង១គ្រាប់" ក្នុងទីផ្សារងងឹត)៕

រូបតំណាងតម្រងនោម

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]