ការ៉ុតជាប្រភេទបន្លែមួយប្រភេទដែលអាចពិសាទាំងស្រស់ៗ អាចជាអាហារសម្រន់ដ៏ល្អ។ គេនិយមប្រើប្រាស់វាជាបន្លែទឹកស៊ុបព្រោះវាមានរសជាតិឆ្ងាញ់ និងផ្អែម។

អ្នកដឹងទេតាមពិតទៅការហូបការ៉ុតបានផ្តល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយយើងជាច្រើនដែលពុំអាចនឹកស្មានដល់។ នេះក៏ព្រោះសារធាតុចិញ្ចឹមយ៉ាងសំបូរបែបទទួលបានពីការ៉ុតរាប់តាំងពីសារធាតុរ៉ែ សារធាតុសរសៃ វីតាមីនច្រើនប្រភេទ និង សារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី។

ខាងក្រោមជាសារធាតុចិញ្ចឹមមួយចំនួនទទួលបានពីការបរិភោគការ៉ុត៖

១. ការ៉ុតសំបូរទៅដោយវីតាមីនA

ការហូបការ៉ុតបានផ្តល់នូវវីតាមីនAយ៉ាងច្រើន ដែលជាប្រភេទវីតាមីនដ៏សំខាន់បំផុត នៃកោសិកាភ្នែកយើងពុំអាចខ្វះបាន។  វីតាមីន A មិនត្រឹមចូលរួមចំណែកដល់ការលូតលាស់នៃឆ្អឹង និងពង្រឹងប្រព័ន្ធការពាររាងកាយប៉ុណ្ណោះទេ ថែមទាំងជាសារធាតុចិញ្ចឹមយ៉ាងសំខាន់សម្រាប់កោសិកាភ្នែកទៀតផង។  វាធ្វើឲ្យកោសិកាទទួលយកពន្លឺ ឬ រូបភាព មានដំណើរការប្រសើរនិងទប់ទល់ការខូចខាតពីកត្តាខាងក្រៅ។

វីតាមីនA បានជួយប្រឆាំងនិងការពារយើងពីហានិភ័យនៃជំងឺទាក់ទងជាមួយភ្នែកដូចជា ជំងឺឡើងទឹកបាយក្នុងភ្នែក បញ្ហាស្ងួតភ្នែក ជាពិសេសវាជាភ្នាក់ងារប្រឆាំងនឹងមេរោគឆ្លងតាមភ្នែកដ៏មានប្រសិទ្ធភាព។

រូបតំណាង

២. ការ៉ុតជាប្រភពនៃជាតិទឹក

លោកអ្នកដឹងទេថាការ៉ុតជាបន្លែលេខមួយសំបូរជាតិទឹក ដែលជាតម្រូវការដ៏ចាំបាច់នៃរាងកាយយើង។ កង្វះនៃជាតិទឹកអាចប៉ះពាល់យ៉ាងខ្លាំងដល់លំនឹង និងដំណើរការនៃជីវសាស្ត្ររបស់រាងកាយ។ ខ្លួនយើងបង្កឡើងដោយជាតិទឹករហូតដល់ទៅ ៥៥% ឯណោះ។ នេះសរបញ្ជាក់ឲ្យឃើញសារៈសំខាន់នៃទឹកចំពោះសុខភាពរបស់យើង។

ការបរិភោគការ៉ុតជារៀងរាល់ថ្ងៃ មិនត្រឹមជំរុញដល់សុខភាពភ្នែក លើសពីនេះវាថែមទាំងជួយបំពេញជាតិទឹកដល់រាងកាយទៀតផង។

រូបតំណាង

៣. ការ៉ុត ក៏ជាប្រភពនៃវីតាមីនB3

ការហូបការ៉ុតត្រូវបានគេរកឃើញថា មិនត្រឹមចូលរួមចំណែកដល់ការជួយកាត់បន្ថយនិងលាងសម្អាតសារធាតុកូលេស្តេរ៉ុលមិនល្អប៉ុណ្ណោះទេ ថែមទាំងពង្រឹងប្រព័ន្ធប្រសាទទៀតផងតាមរយៈវីតាមីន B3 ទទួលបានពីការ៉ុតនេះឯង។

វីតាមីននេះបានដើរតួនាទីយ៉ាងសំខាន់ការពារប្រឆាំងនឹងបញ្ហាដូចជា ធ្លាក់ចុះ និង អន់ខ្សោយនៃសមត្ថភាពខួរក្បាលដូចជា ការចងចាំ និងការគិតពិចារណាជាដើម។ ជាពិសេសវាជួយបង្កើនការចងចាំនិងការផ្តោតអារម្មណ៍របស់យើងបន្ថែមទៀត។

ដូច្នេះបរិភោគការ៉ុតជាប្រចាំ ដើម្បីសុខភាពនៃប្រព័ន្ធប្រសាទរបស់លោកអ្នក។

រូបតំណាង

៤. ការ៉ុតសំបូរទៅដោយសារធាតុប្រឆាំងនឹងជាតិពុល

ការ៉ុតសំបូរសារធាតុប្រឆាំងជាតិពុលជាច្រើនប្រភេទ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកំចាត់រាល់កោសិកាណាមានការខូចខាត ឬមិនប្រក្រតីចេញពីពពួកកោសិកាល្អ។

ដោយសារមេកានិចមួយនេះហើយធ្វើឲ្យការ៉ុតក្លាយជាភ្នាក់ងារកំចាត់កោសិកាស្បែកដែលងាប់បានយ៉ាងល្អ ហើយវាប្រឆាំងនឹងការខូចខាតកោសិកាស្បែកដោយសារកត្តាទាំងក្នុងនិងក្រៅដូចជា កាំរស្មីព្រះអាទិត្យ ផ្សែងគ្រឿងចក្រ  ធ្វើឲ្យល្បឿននៃការវិវឌ្ឍន៍ស្បែកមានការថយចុះខ្លាំង។

ជាពិសេស ការ៉ុតមានផ្ទុកសារធាតុប្រឆាំងជាតិពុលពិសេសម្យ៉ាង ដែលអាចទប់ស្កាត់ការរីកលូតលាស់នៅពពួកផ្សិត។ ពិសេសទៅទៀតសារធាតុនេះបានភ្ញោចឲ្យរាងកាយយើងមានដំណើរការមេកានិចប្រឆាំងនឹងការរីកលូតលាស់នៃកោសិកាមហារីក។

តាមរយៈការសិក្សាស្រាវជ្រាវគេបានរកឃើញថា សារធាតុពិសេសក្នុងការ៉ុត អាចការពារប្រឆាំងនឹងមហារីកសួត ក្រពះ ពោះវៀនធំ និងក្រពេញប្រូស្តាតទៀតផង៕ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]