អាមេរិក៖ ហេតុការណ៍នេះកើតឡើងនៅម៉ោង៣:៣០ទាបភ្លឺ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលគេឃើញមានឡានអគ្គិសនីមួយគ្រឿង បើកបរហួសល្បឿនកំណត់ លើដងផ្លូវហ៊ាយវេ១០១ ឆ្ពោះទៅកាន់ ទីក្រុងកាលីហ្វញ៉ាជាមួយនឹងល្បឿនលឿនដូចព្យុះ ដែលធ្វើឲ្យប៉ូលិសមួយក្រុមប្រដេញតាមពីក្រោយស្ទើរមិនទាន់។  

ប៉ូលិសកំពុងចាប់លោក Samek

យោងតាមសារព័ត៌មាន South China Morning Post ដែលបានចេញផ្សាយនៅក្នុងថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៨ នេះបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានរឿងហេតុនេះកើតឡើង គឺដោយសារបុរសជាអ្នកបើកបរ បានស្រវឹងស្រា បើកឡានពុំរួច ក៏ស្រាប់តែបែកគំនិតចុចកុងតាក់ឲ្យឡានបើកទៅមុខដោយស្វ័យប្រវត្តិ (Autopilot) ខណៈរូបគាត់កំពុងតែដេកក្នុងឡានយ៉ាងរំភើយ។

គួរបញ្ជាក់ថា ឡានវៃឆ្លាតដែលគាត់ជិះនោះគឺជាប្រភេទឡានអគ្គិសនី Tesla ស៊េរីថ្មី Model 3 ដែលវាអាចបើកខ្លួនឯងដោយស្វ័យប្រវត្តិដូចជាយន្តហោះអីចឹងដែរ។

ហេតុការណ៍នេះបានធ្វើឲ្យក្រុមប៉ូលិសពេញក្រុងកាលីហ្វញ៉ាប្រដេញតាមឡាន Tesla នោះ ព្រោះខ្លាចវាបង្កគ្រោះថ្នាក់ផ្សេងៗដល់មនុស្សក្នុងទីក្រុង។

ក្រុមប៉ូលិសបានបើកបរក្នុងល្បឿង ១១០គីឡូម៉ែត្រ ហើយនៅតែមិនអាចប្រដេញឈ្នះឡាន Tesla នេះទៀត។ ពួកគេបានស៊ីផ្លេផង បាញ់ហ្វាផង ក្នុងគោលបំណងចង់ឲ្យអ្នកបើកបរឡាននោះបានឃើញនូវសញ្ញាព្រមានពីសំណាក់ក្រុមប៉ូលិស។ ប៉ុន្តែឡាន Tesla នោះនៅតែបន្តបើកទៅមុខយ៉ាងលឿន ហើយក៏មិនមានឃើញ បញ្ចេញនូវសញ្ញាអ្វីទាំងអស់ដើម្បីឆ្លើយតបសំណើប៉ូលិសដែរ។

ការ៉ាសសាំងCHP

លុះជិះដល់ចំនុចការ៉ាសសាំង  California Highway Patrol (CHP) ឡាន Tesla នេះពន្លត់ម៉ាស៊ីនឈប់ដោយស្វ័យប្រវត្តិ។ 

ភ្លាមនោះ ក្រុមប៉ូលិសបានដើរទៅគោះកញ្ចក់ឡាន Tesla ខាងលើ ក៏ស្រាប់តែឃើញអ្នកបើកបរកំពុងតែដេកក្នុងឡានយ៉ាងរំភើយ ។

យោងតាមសារព័ត៌មានដដែលបានឲ្យដឹងថាអ្នកបើកបរឡានអគ្គិសនីម្នាក់នេះមានឈ្មោះថា Alexander Joseph Samek មានអាយុ៤៥ឆ្នាំ។  ឥឡូវនេះលោក Samek ត្រូវបានក្រុមប៉ូលិសចាប់ខ្លួន ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់។ ពួកគេសង្ស័យថា លោក Samek បើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង។

ឥឡូវនេះ លោក Samek ត្រូវបានសមត្ថកិច្ច ឃុំខ្លួនក្នុងពន្ធនាគារមួយកន្លែងនៃរដ្ឋ San Mateo រង់ចាំការកាត់ទោសពីសំណាក់តុលាការ៕

មានរូបភាពនិងវីដេអូនៅខាងក្រោម៖

លោកAlexander Joseph Samek
California Highway Patrol

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]