ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្រាប់តែលេចមុខតារាសម្តែងវ័យក្មេងយូរឆ្នាំ ដែលគេតែងតែហៅថា អាប៉ោយ ចៅតា  ជាថ្មី នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយលោកបានបញ្ចេញរូបភាព និងស្ថានភាពជំងឺដ៏គួរឲ្យក្តុកក្តួល។

តារារូបនេះត្រូវបានគេស្គាល់ច្រើននៅក្នុងអំឡុងឆ្នាំ២០០៥ និង២០០៦ នៅក្នុងផលិតកម្មសាន់ដេ និងតាមរយៈការសម្តែងរឿងភាគ រឿងកំប្លែងជាច្រើននៅលើកញ្ចក់ទូរទស្សន៍ តែពេលនេះស្រាប់តែធ្លាក់ខ្លួនឈឺជាទម្ងន់ អស់រយៈពេល១ខែមកហើយ។ រីឯស្ថានភាពជំងឺលោកក៏ជាកម្រិតធ្ងន់ធ្ងរ ខ្សោយតម្រងនោម និងខ្វះឈាមច្រើន។

ហេតុតែចង់ជាសះស្បើយពីជំងឺទាំងនេះ តារាប្រុសរូបនេះក៏ដាច់ចិត្តបង្ហោះសុំជំនួយពីបណ្តាមហាជនទាំងអស់ ដើម្បីធ្វើការព្យាបាលជំងឺដ៏សាហាវមួយនេះរបស់ខ្លួន ស្របពេលដែលខ្លួនកំពុងតែខ្វះខាត និងគ្មានប្រាក់សម្រាប់ព្យាបាលនោះទេ។

ក្រោយពីឃើញដូច្នោះ បណ្តាអ្នកគាំទ្រជាច្រើនក៏ពិតជាអាណិតដល់លោកយ៉ាងខ្លាំង ដោយមិននឹកស្មានថានៅក្មេងសោះ តែមានជំងឺសាហាវបែបនេះ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រជាច្រើន ក៏បានជូនពរលោកបានឆាប់ជាសះស្បើយពីជំងឺផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
អាប៉ោយ ចៅតា កំពុងធ្លាក់ខ្លួនឈឺ
អាប៉ោយ ចៅតា កំពុងធ្លាក់ខ្លួនឈឺ
អាប៉ោយ ចៅតា កំពុងធ្លាក់ខ្លួនឈឺ
សាររបស់អាប៉ោយ ចៅតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]