កូរ៉េខាងត្បូង៖ គ្រាន់តែបើកឆាកដើមខែធ្នូភ្លាម ក្រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព Blackpink ក៏ឈ្នះបានពានរង្វាន់ចំនួន២ភ្លែត ពីកម្មវិធីប្រគល់ពាន់រង្វាន់ធំប្រចាំឆ្នាំ Melon Music Award ឆ្នាំ២០១៨ ដែលមានដូចជា ពានរង្វាន់ «Best Dance Female» និងពានរង្វាន់ «Melon Top 10 Artist Bonsang»។

ក្នុងអំឡុងកម្មវិធីប្រគល់ពានរង្វាន់ធំប្រចាំប្រទេសកូរ៉េនេះផងដែរ គ្រប់គ្នាបានចាប់អារម្មណ៍ជាពិសេស ទៅសម្រស់របស់ស្រីស្រស់ទាំង៤នេះ ពោលគឺមិនត្រឹមទស្សនិកជនដែលកំពុងតែទស្សនានោះទេ ប៉ុន្តែសូម្បីតែតារាចម្រៀងប្រុសស្រី ដែលចួលរួមកម្មវិធីទាំងអស់ ក៏មិនអាចដកក្រសែភ្នែកចេញ ពីសម្រស់ដ៏លេចធ្លោរបស់កញ្ញាទាំង៤រូបនេះផងដែរ។

Blackpink នៅក្នុងកម្មវិធីMelon Music Award
Blackpink នៅក្នុងកម្មវិធីMelon Music Award

ជាការពិត តារាស្រីទាំង៤រូបនេះ ត្រូវបានរៀបចំខ្លួនឡើងដោយសម្លៀកបំពាក់ប្រណីតៗ រំលេចជាមួយនឹងគ្រាប់ត្បូងតូចៗភ្លឺចែងចាំង អមជាមួយនឹងការតុបតែងមុខសាកសមឥតខ្ចោះ ដែលធ្វើឲ្យសម្រស់របស់ពួកគេ មានភាពលេចធ្លោស៊ីដាច់គេមួយកម្មវិធីតែម្តង។

ដោយឡែក នេះបើតាមដឹង គ្រាន់តែអាវស្បៃពណ៌ខ្មៅ ដាំត្បូងជុំវិញជាខ្សែ ដែលLisa ពាក់ខាងក្រោម ត្រូវបានគេទម្លាយតម្លៃឲ្យដឹងថា អាវមួយនេះគឺជាប៊្រេន CHRISTOPHER KANE ប្រភេទ Crystal Fringe Top ដែលមានតម្លៃរហូតដល់ទៅ ២,២៩៥ដុល្លារឯណោះ។

ដោយឡែក នេះត្រឹមតែជាតម្លៃអាវតូចមួយដែល Lisa ពាក់នៅលើខ្លួនតែប៉ុណ្ណោះ នៅមិនទាន់គិតពីតម្លៃគ្រឿងអលង្ការលម្អលើខ្លួន ក៏ដូចជាស្បែកជើង និងខោដែលLisa ពាក់នៅឡើយនោះទេ៕ 

Lisa សមាជិកក្រុម Blackpink
Lisa សមាជិកក្រុម Blackpink
Lisa សមាជិកក្រុម Blackpink
Lisa សមាជិកក្រុម Blackpink
Lisa សមាជិកក្រុម Blackpink
Lisa សមាជិកក្រុម Blackpink
តម្លៃអាវរបស់ Lisa សមាជិកក្រុម Blackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]