ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព និងជាតារាស្រីវ័យក្មេងដែលមានរូបសម្រស់ស្រស់សោភា កញ្ញាមាន សូនីតា ហាក់ដូចជាមានទីផ្សារនៅក្នុងការងារសិល្បៈច្រើនជាងមុន គួរឲ្យកត់សម្គាល់ ចំណែកឯជីវិតឯកជនរបស់នាង បច្ចុប្បន្ននេះក៏ល្អខ្លាំងណាស់ដែរ។

តាមរយៈសកម្មភាព នៃជីវិតរបស់នាងបច្ចុប្បន្ន ឃើញថាក្រៅពីការងារសិល្បៈ និងរកស៊ី នាងក៏តែងតែបានចេញដំណើរ ដើរកម្សាន្តនៅក្រៅប្រទេសជាច្រើន មិនត្រឹមតែប៉ុណ្ណោះសម្លៀកបំពាក់របស់នាងពេលដើរលេងម្តងៗ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ ដោយមិនថាបែបបុរាណ និងសម័យនោះទេ។

ជាក់ស្តែងកាលពីពេលកន្លងទៅនេះ តារាស្រីញញឹមស្រស់រូបនេះ បានធ្វើឲ្យមហាជនជាច្រើនបានសរសើរដល់រូបនាង ក្រោយឃើញរូបសម្រស់ដ៏ស្រស់ស្អាត នៅក្នុងឈុតសម្លៀកបំពាក់តួនាយរោង ក្នុង«របាំព្រះរាជទ្រព្យ» ដែលបានបង្ហាញ និងលើកស្ទួយក្នុងសិល្បៈបុរាណខ្មែរយើង។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនមិនថាក្មេងចាស់ បាននាំសរសើរពីរូបសម្រស់ ក៏ដូចជាគំនិតច្នៃប្រឌិតរបស់នាង ដែលបានធ្វើឲ្យអ្នកគាំទ្របានចាប់អារម្មណ៍យ៉ាងច្រើនបែបនេះ៕

រូបភាពពី៖ ហ្វេសប៊ុកមាន សូនីតា

សូមទស្សនារូបភាព ដ៏ស្រស់ស្អាតរបស់កញ្ញាមាន សូនីតា ខាងក្រោមនេះ៖ 

មាន សូនីតា ក្នុងឈុតបុរាណ
មាន សូនីតា ក្នុងឈុតបុរាណ
មាន សូនីតា ក្នុងឈុតបុរាណ
មាន សូនីតា ក្នុងឈុតបុរាណ
មាន សូនីតា ក្នុងឈុតបុរាណ
មាន សូនីតា ក្នុងឈុតបុរាណ
មាន សូនីតា ក្នុងឈុតបុរាណ
មាន សូនីតា ក្នុងឈុតបុរាណ
មាន សូនីតា ក្នុងឈុតបុរាណ
មាន សូនីតា ក្នុងឈុតបុរាណ
មាន សូនីតា ក្នុងឈុតបុរាណ
មាន សូនីតា ក្នុងឈុតបុរាណ
មាន សូនីតា ក្នុងឈុតបុរាណ
មាន សូនីតា ក្នុងឈុតបុរាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា