ភ្នំពេញ៖ កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ម៉ាកនាឡិកាដៃ Fashion លំដាប់ពិភពលោក Ice-Watch បានប្រកាសចេញលក់ម៉ូតថ្មី មានឈ្មោះថា Ice cosmos។ កម្មវិធីនេះមានការចូលរួមពីសំណាក់តារាបង្ហាញម៉ូត អ្នកច្នៃម៉ូត រួមជាមួយថ្នាក់ដឹកនាំតំណាងស្ថាប័ន និង ក្រុមហ៊ុនមួយចំនួន  ដែលធ្វើឲ្យកម្មវិធីកាន់តែអធិកអធមឡើង។ 

យ៉ាងណាមិញ ក្នុងនោះយើងសង្កេតឃើញ មានស្រីស្អាត ១២ រូបបានបង្ហាញខ្លួនក្នុងកម្មវិធីហើយថែមទាំងទទួលបាន Ice-cosmos ដែលជាម៉ូដែលថ្មីរបស់ Ice-watch ទៀតផង។ តាមការសម្ភាសន៍ជាមួយលោកស្រី លី សោភា នាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនបានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុន ជូន Ice cosmos ទៅពួកគាត់ ព្រោះអត្ថន័យ របស់វាត្រូវនឹងរឿងពិតរបស់ ស្រីស្អាតទាំង១២ នាក់នោះ។ 

ពួកគាត់ជាមនុស្សស្រី ដែលមានការតស៊ូខ្ពស់ មិនខ្លាចការលំបាកដើម្បីទទួលបានភាពជោគជ័យរបស់ខ្លួន ដូចទៅនឹង Concept Ice cosmos ដែលចង់ឲ្យមនុស្សស្រីទាំងអស់ កុំចុះចាញ់នឹងបញ្ហាដើម្បីធ្វើឲ្យខ្លួនមានភាពភ្លឺចែងចាំងដូចតារា នេះបើយោងតាមការសម្ភាសន៍ របស់ លោកស្រី លី សោភា។

អ្នកទាំង ១២ រូបនោះមានដូចជា Dj Maily កញ្ញា ទេព បូព្រឹក្ស កញ្ញាឯកកម្ពុជាឆ្នាំ ២០១៧ និង ២០១៨ កញ្ញា នីតា Paradise បងស្រី សរ សុគន្ធី បងស្រី ផល្លា កញ្ញា ទឹម រដ្ឋា និង ទឹម វត្តី កញ្ញា ស្រី និច្ច និង មេក្រុមរាំរបស់ OMG

យ៉ាងណាមិញក្នុងចំណោមស្រីស្អាតទាំង ១២ រូបខាងលើ DJ Maily បានក្លាយជា Brand Ambassador ប្រចាំ Ice-watch Cambodia ឆ្នាំ ២០១៩ ។

គួរបញ្ជាក់ថា សម្រាប់ Dj Maily មិនត្រឹមតែបានក្លាយជា Brand Ambasador របស់ Ice-Watch ប៉ុណ្ណោះទេ ក៏បានជាប់ចំណាត់ថ្នាក់ទាំង ២០ របស់ Asiaedm ទៀតផង កាលពីពេលថ្មីៗនេះ៕ 

ស្រីស្អាតទាំង ១២ ក្នុងថ្ងៃប្រកាសចេញលក់ Ice cosmos

Ice cosmos
Ice cosmos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]