ហុងកុង៖ ប៉ូលិសកំពុងតាមចាប់ខ្លួន បុរសសង្ហាសញ្ជាតិស្កុតឡេន ដែលតែងតែបោកប្រាស់ស្រីៗជាច្រើនរូបនៅក្នុងទីក្រុងហុងកុង។

ជនឆបោកឈ្មោះ Kieran

បុរសម្នាក់នេះមានឈ្មោះ Kieran Donnelly អាយុ ៣៨ ឆ្នាំ ត្រូវបានគេរាយការណ៍ថា លោកបានបោកប្រាស់ស្រីៗយ៉ាងតិចណាស់ ១២នាក់ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។

គួរឱ្យដឹងផងដែរ កាលពីមុន ប៉ូលិសធ្លាប់ចាប់ខ្លួនរូបលោកជាច្រើនដង ចំពោះករណីក្លែងបន្លំ និងបោកប្រាស់ ប៉ុន្តែលោកត្រូវបានគេធានាឲ្យនៅក្រៅឃុំ។

បន្ថែមពីនេះទៀត លោកបានបោកយកខ្លួនប្រាណ និងលុយស្រីៗជាច្រើនរូប ហើយបង្ករបួសស្នាមជាច្រើន ដល់ពួកគេថែមទៀត។ លោករស់នៅក្នុងទីក្រុងហុងកុងអស់រយៈពេល ៧ ឆ្នាំ ដោយរស់នៅក្នុងផ្ទះរបស់មនុស្សស្រីផ្សេងៗគ្នា។

កាលពីខែកក្កដាកន្លងទៅ នៅលើបណ្តាញសង្គមហ្វេសប៊ុកមានបុរសម្នាក់ឈ្មោះ Chelsea Brown បានទម្លាយរឿងអាស្រូវរបស់ជនឆបោកនេះនៅក្នុងគ្រុប HK Expats ថា គេមិនត្រឹមតែបោកប្រាស់លុយមនុស្សស្រីទេ តែគេក៏បោកប្រាស់លុយមនុស្សប្រុសផងដែរ។ 

ជនឆបោកឈ្មោះ Kieran

លោកបាននិយាយថា៖

«គេឈ្មោះ Kieran Donnelly ។ គេគឺជាជនឆបោកដើរបោកប្រាស់មនុស្សស្រី និងមនុស្សប្រុសនៅក្នុងទីក្រុងហុងកុង អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សំបកក្រៅធ្វើពុតជាមនុស្សល្អ ប៉ុន្តែការពិតគេគឺជាចោរលួចលុយ និងរបស់របរមានតម្លៃជាច្រើនពីជនរងគ្រោះទាំងនោះ ហើយគេថែមទាំងប្រើអំពើហិង្សាថែមទៀត បើគេមិនបានអ្វីដែលគេចង់បាន។»

យ៉ាងណាមិញ មាននារី ២ រូបបានរាយការណ៍ថា ពួកគេបានបាត់បង់ប្រាក់ចំនួន ៦,០០០ ដុល្លារហុងកុង (៧៦៧ ដុល្លារអាមេរិក), នាឡិកាមួយដែលមានតម្លៃ ១,៥០០ ដុល្លារហុងកុង (១៩២ ដុល្លារអាមេរិក) និងកុំព្យូទ័រយួរដៃមួយគ្រឿងពីផ្ទះរបស់ពួកគេ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនបុរសម្នាក់នេះ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ជនឆបោកឈ្មោះ Kieran
ជនឆបោកឈ្មោះ Kieran
ជនឆបោកឈ្មោះ Kieran

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]