រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​រថភ្លើង​បាន​បុក​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ហើយ​រថយន្ត​ធុន​ធំ​នោះ​ជ្រុល​ទៅ​បុក រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​ទៀត​រុញ​ទៅ​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឲ្យ​របួស​មនុស្ស​២​នាក់​ផង​ដែរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៧​និង​៤៥​នាទី ថ្ងៃ​ទី​០៣ ខែធ្នូ​នេះ នៅ​មុខ​អាកាសយានដ្ឋាន​ភ្នំពេញ ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​ដែល​ត្រូវ​រថភ្លើង​បុក​នោះ​គឺ ម៉ាក​សេន​ធឺ ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង​៣A -០៣៨០ ចំណែក​អ្នកបើកបរ និង​ព្រូ​រត់​បាត់ ។

មុន​ពេល​បើកបរ​រថយន្ត​ធុន​ធំ​នោះ បាន​ឈប់​លើ​ផ្លូវ​រថភ្លើង ចំណែក​រថយន្ត​កាម​រី​បា​លែ​ន ពណ៌​ស្ករ បាន​ឈប់​នៅ​អែម​លើ​ចិញ្ចើម​ផ្លូវ​ក្បែរ​ស្តុ​ប​ក្រហម ពេល​នោះ​រថភ្លើង​មួយ​ខ្សែ​បាន​បើក​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ចូល​ទៅ​ព្រ​លាន​យន្តហោះ​។ រីឯ​អ្នក​របួស​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ គាត់​ជិះ​ម៉ូតូ​ហុងដា​ដ្រី​ម​មួយ​គ្រឿង ដែល​មិន​បាន​ស្គាល់ឈ្មោះ តែ​សំណាងល្អ​គាត់​កំពុង​អង្គុយ​លក់​អីវ៉ាន់​ហើយ​បានឃើញ​ក៏​រត់​ចេញ​ទាន់ ។

រថយន្ត​កាម​រី​បា​ឡែ​ន​នោះ​បាន​ខូចខាត​ទាំង​សងខាង ទាំង​ទូ ទាំង​ទ្វារ កញ្ជក់​នោះ​ខ្ទេច​តែ​ម្តង ។ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ​ចិន​តុង តែ​ដោយ​គាត់​បាន​របួសធ្ងន់​ក៏​បន្ត​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​បន្ត ។

ដោយឡែក​រថភ្លើង​ក្រោយ​កើតហេតុ​បាន​ត​ចូល​អាកាសយានដ្ឋាន​ហើយ​បាន​ដាក់​ភ្ញៀវ​ហើយ​ក៏​បាន​ត្រឡប់​ក្រោយ​ទៅ​វិញ​បាត់​ទៅ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]