ផ្លែក្រូចជាផ្លែឈើល្អសម្រាប់សុខភាព  ងាយរកទិញ ហូប និងមានតម្លៃធូរថ្លៃ។ រសជាតិជូររបស់វាជាប្រភពនៃវីតាមីនC ដ៏ច្រើនសំបូរបែបដែលអាចកាត់បន្ថយអាការឈឺក្បាល  ហៀរសំបូរ  ស្អក.ក យ៉ាងមានប្រសិទ្ធភាព។ តែវានៅមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនផ្សេងទៀតសុទ្ធសឹងជាតម្រូវការនៃរាងកាយ។

ខាងក្រោមជាសារធាតុចិញ្ចឹមសំខាន់មួយចំនួនទទួលបានពីការហូបផ្លែក្រូច៖

១. ផ្លែក្រូចជាប្រភពនៃជាតិទឹក

ទឹកមានក្នុងផ្លែក្រូចរហូតដល់ទៅជាង ៨០% ឯណោះដែលធ្វើឲ្យវាជាផ្លែឈើបំពេញបន្ថែមជាតិទឹក និងបំបាត់អាការស្រែកទឹកយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាព។

ជាតិទឹកជាសារធាតុមួយដ៏សំខាន់ដែលរាងកាយយើងមិនអាចខ្វះបាន និងត្រូវការជារៀងរាល់ថ្ងៃ។ កង្វះនៃជាតិទឹកអាចបណ្តាលឲ្យដំណើរការវេជ្ជសាស្ត្រនៃរាងកាយទាំងមូលបាត់បង់នូវលំនឹង។ បញ្ហាមួយចំនួនដូចជាខួរក្បាលបាត់បង់ការផ្គង់ផ្គង់នូវជាតិទឹក ធ្វើឲ្យសមត្ថភាពនៃការចងចាំ ការគិត ការរៀនជាដើម ត្រូវបានធ្លាក់ចុះបន្តិចម្តងៗ។

ដំណើរការនៃតម្រងនោមលែងសូវសកម្មដោយសារខ្វះជាតិទឹកបណ្តាលឲ្យសារធាតុពុលចាប់ផ្តើមប្រមូលផ្តុំ ហើយហានិភ័យនៃការឡើងគ្រួសក្នុងតម្រងនោមកើនឡើងទៀតផង ។ល។  នេះ គ្រាន់តែជាឧទាហរណ៍តែមួយផ្នែកតូចតែប៉ុណ្ណោះ។

ដូច្នេះបរិភោគក្រូចយ៉ាចតិចណាស់ ១ផ្លែក្នុងមួយថ្ងៃដើម្បីបំពេញជាតិទឹកក្នុងខ្លួន។

រូបតំណាង

២. ផ្លែក្រូចជាប្រភពនៃសារធាតុសរសៃ

ផ្លែក្រូចសំបូរសារធាតុសរសៃដ៏ច្រើនដែលសារធាតុនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់រក្សាលំនឹង និងដំណើរការធម្មតានៃពោះវៀន។  ផ្លែក្រូចមានផ្ទុកសារធាតុអង់ស៊ីមពិសេសម៉្យាងដែលផ្លែឈើនិងបន្លែជាច្រើនពុំមាន។ សារធាតុអង់ស៊ីមប្រភេទនេះ ដើរតួនាទីយ៉ាងសំខាន់ដល់ការបំបែកប្រូតេអ៊ីនទទួលបានពីចំណីអាហារ (ភាគច្រើនសាច់) ឲ្យម៉ត់ល្អងាយស្រួយដល់ពោះវៀនធ្វើការស្រូបយកសារធាតុចិញ្ចឹមទាំងនោះ បានល្អនិងងាយស្រួល។ កត្តានេះជាជំនួយដល់ការរំលាយអាហារ និងពង្រឹងសុខភាពពោះវៀនយើង។

លោកអ្នកដឹងទេថាសារធាតុសរសៃទទួលបានពីផ្លែក្រូច ជាឱសថធម្មជាតិបំបាត់អាការទល់លាមកយ៉ាងមានប្រសិទ្ធភាព។

ដូច្នេះហូបផ្លែក្រូចយ៉ាងតិចឲ្យបាន១ផ្លែរៀងរាល់ថ្ងៃ ដើម្បីសុខភាពនៃប្រព័ន្ធរំលាយអាហាររបស់លោកអ្នក។

រូបតំណាង

៣. ផ្លែក្រូចជាប្រភពនៃវីតាមីនC

វីតាមីនសេជាប្រភេទវីតាមីនដែលមានសារៈសំខាន់ជាចាំបាច់សម្រាប់ការការពារកោសិកាពីការខូចខាត។ វារក្សាបរិមាណគ្រាប់ឈាមក្រហមឲ្យនៅថេរដោយការពារពីជំងឺខ្វះជាតិដែក បន្ថយសម្ពាធឈាមមកនៅធម្មតា ការពារយើងពីជំងឺលើសឈាម ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងល្អប្រឆាំងជំងឺផ្សេងៗ  ការពារពីការបាត់បង់ការចងចាំនិងសតិស្មារតី ជាពិសេសវីតាមីននេះល្អខ្លាំងសម្រាប់សុខភាពមាត់ធ្មេញដោយការពារប្រឆាំងនឹងជំងឺអញ្ចាញធ្មេញ។

រូបតំណាង

៤. ផ្លែក្រូចជាប្រភពនៃ Omega3

អ្នកដឹងទេ Omega3 ជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតរបស់ខួរក្បាល ដែលមិនត្រឹម ការពារពីការរលាកកោសិកាខួរក្បាលដូចជាឥទ្ធិពលនៃសារធាតុពុល និងរ៉ាឌីកាល់សេរីជាដើមប៉ុណ្ណោះទេ វាថែមទាំងបានចូលរួមចំណែកក្នុងការផលិតកោសិកាណឺរ៉ូនថ្មីរបស់ខួរក្បាល ដែលជំនួយដល់បញ្ញា ការចងចាំ ការគិត និងអារម្មណ៍ទៀតផង។

ដូច្នេះទទួលទានផ្លែក្រូចយ៉ាងតិច ២ផ្លែជារៀងរាល់ថ្ងៃ ដើម្បីសុខភាពនៃប្រព័ន្ធប្រសាទ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]