ភ្នំពេញ៖ ប្រាកដជាមាន ទស្សនិកជនជាច្រើនបានស្គាល់ ពីពិធីការិនី និងជាតារាសម្ដែង កញ្ញា នៅ សូនីតា ជាក់ជាមិនខាន តាមរយៈ សមត្ថភាពក្នុងការនិយាយរបស់នាង និង ទេពកោសល្យសម្ដែង នាពេលកន្លងមក មានការគាំទ្រពី ប្រិយមិត្តខ្លាំងមែនទែន។

ជាក់ស្ដែង កាលពីយប់មិញនេះដែរ ពិធីការនីវ័យក្មេង រូបនេះ ក៏បានបង្ហោះរូបភាព ជាច្រើននៅលើគណនីហ្វេស ប៊ុក ផ្លូវការរបស់ ខ្លួន មានការភ្ញាក់ផ្អើល និង ស៊ែរ យ៉ាងខ្លាំងពីបណ្ដាហ្វេនៗ របស់នាង ដែលជាថ្ងៃ ខួបអាពាហ៍ពិពាហ៍ ប៉ាម៉ាក់ របស់នាង ។ ជាមួយគ្នានេះដែរ នាងក៏បានសរសេរថា៖ «រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ៣១ឆ្នាំ ប៉ាម៉ាក់ ដែលត្រូវនឹងថ្ងៃ 2 ធ្នូ 1987 _ 2 ធ្នូ 2018 ស្ទើរតែភ្លេចថ្ងៃពិសេសរបស់ពួកគាត់ ជូនពរប៉ាម៉ាក់ស្រលាញ់គ្នារហូត ជាពិសេសសុខភាព អាយុវែងដើម្បីឲ្យ ពួកកូន មានឱកាសសងគុណ និងបាន មើលថែរលោកឲ្យបានយូរ ពេលដែលមានប្តីសូមឲ្យស្នេហាខ្ញុំដូចប៉ាម៉ាក់គឺសប្បាយចិត្តបំផុតហើយ លូវរកគូរអត់ទាន់ឃើញទេ »ទាំងនេះជា សារជូនពរ របស់ នាង ទៅកាន់អ្នកមានគុណ ទាំងពីរ ។

តែអ្វីដែលមានការចាប់ អារម្មណ៍ខ្លាំង ជាងនេះទៅទៀតនោះគឺ រូបថត របស់ម្ដាយ កញ្ញា នៅ សូនីតា កាលនៅពីក្មេង មើលទៅមាន ភាពស្រស់ស្អាត មិនចាញ់កូនៗ ប៉ុន្មាននោះទេ ៕  

តោះដើម្បជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នា៖

កញ្ញា នៅ សូនីតា
កញ្ញា នៅ សូនីតា
កញ្ញា នៅ សូនីតា
កញ្ញា នៅ សូនីតា
ប៉ាម៉ាក់ កញ្ញា នៅ សូនីតា
ប៉ាម៉ាក់ កញ្ញា នៅ សូនីតា
ប៉ាម៉ាក់ កញ្ញា នៅ សូនីតា
ប៉ាម៉ាក់ កញ្ញា នៅ សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា