ថៃ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាសម្តែងរូបស្រស់សង្ហា DJ Push និងJooy បានសម្រេចចិត្តចូលរោងការជាមួយគ្នា ដែលបានកន្លងផុតទៅអស់ពេលជាច្រើនថ្ងៃមកហើយ ដែលក្នុងនោះមានការចូលរួមអបអរ ពីបណ្តាមិត្តសិល្បៈជាច្រើន។

បើក្រឡេកទៅមើលជីវិតដ៏មានសុភមង្គលរបស់អ្នកទាំង២ ក្រោយរៀបការវិញឃើញថា ពួកគេតែងតែផ្តល់នូវការស្រលាញ់ ការថ្នាក់ថ្នម មើលថែគ្នា យ៉ាងមានក្តីសុខនឹងគ្នាស្ទើគ្រប់ពេល មិនត្រឹមតែប៉ុណ្ណោះរាល់រូបភាពទាំងអស់ ក៏បានបញ្ជាក់ពីសុភមង្គលយ៉ាងពិតប្រាកដ ដែលអ្នកទាំងពីរមាន តាមរយៈស្នាមញញឹមដ៏ស្រស់ស្រាយនៅពេលដែលនៅជិតគ្នា។

ហេតុផលទាំងនេះហើយ ទើបធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាអ្នកគាំទ្រ ពិតជាពេញចិត្ត នឹងទង្វើរបស់ពួកគេយ៉ាងខ្លាំង ដែលទោះបីជាខាងស្រីមានអាយុបង២ ទៅ៣ឆ្នាំយ៉ាងណាក្តី តែស្នេហារបស់ពួកគេពិតមិនប្រកាន់គ្នាច្រើននោះទេ។

ចំណែកឯការងារសិល្បៈរបស់អ្នកទាំងពីរ ក៏កាន់តែរលូនទៅមុខ ជោគជ័យជាមួយគ្នាផងដែរ ហេតុដូច្នោះហើយទើបអ្នកគាំទ្រជាច្រើនពិតជាស្រលាញ់គូភរិយាទាំងពីរនេះខ្លាំងតែម្តង៕

សូមទស្សនរូបភាពខាងក្រោមនេះ៖ 

DJ Push និងJooy ពេលរៀបការ
DJ Push និងJooy ពេលរៀបការ
DJ Push និងJooy ក្រោយរៀបការ
DJ Push និងJooy ក្រោយរៀបការ
DJ Push និងJooy ក្រោយរៀបការ
DJ Push និងJooy ក្រោយរៀបការ
DJ Push និងJooy ក្រោយរៀបការ
DJ Push និងJooy ក្រោយរៀបការ
DJ Push និងJooy ក្រោយរៀបការ
DJ Push និងJooy ក្រោយរៀបការ
DJ Push និងJooy ក្រោយរៀបការ
DJ Push និងJooy ក្រោយរៀបការ
DJ Push និងJooy ក្រោយរៀបការ
DJ Push និងJooy ក្រោយរៀបការ
DJ Push និងJooy ក្រោយរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]