បរទេស៖ កាលពីថ្មីៗនេះទូស្សនាវដ្តីពានិជ្ជកម្មមួយរបស់សហរដ្ឋអាមេរិក បានចុះផ្សាយពីតារាអន្តជាតិកំពូល៥រូបដែលមានវ័យក្រោយ៣០ឆ្នាំ ប៉ុន្តែអាចរកចំណូលសល់លុយរាប់លានដូល្លារ ដែលធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរពីសមត្ថភាពរបស់ពួកគេមិនតិចនាក់នោះទេ។

យ៉ាងណាមិញ សម្រាប់តារាអន្តជាតិទាំង៥ដួងនោះដែរ ពួកគេសុទ្ធតែមានប្រជាប្រិយភាពខ្លាំង ក្នុងអាជីពរបស់ពួកគេ មិនថាវិស័យចម្រៀង បាល់ទាត់ឬការរកស៊ីនោះទេ។ តួយ៉ាងខាងក្រោមនេះ គឺជាលំដាប់ថ្នាក់តារាដែលរកលុយបានច្រើនជាងគេពីលេខ៥ ដល់លេខ១ ជាមួយនឹងចំនួនទឹកប្រាក់ដែលពួកគេរកបានផងដែរ៕

ចង់ដឹងថាតារារូបណារកចំណូលបានច្រើនជាងគេ ក្នុងវ័យក្រោយ៣០ឆ្នាំ តោះតាមដានខាងក្រោម៖

៥. The Weekend

តារាចម្រៀងជនជាតិកាណាដាលោក The Weekend មិនត្រឹមតែជាតារាចម្រៀង លោកថែមទាំងជាអ្នកនិពន្ធ និងអ្នកផលិតផងដែរ។ សម្រាប់ការចាប់អាជីពជាតារាចម្រៀងតាំងពីឆ្នាំ២០១០មក តារារូបនេះជាប់ចំណាត់ថ្នាក់លេខ៥ ខាងរកចំណូលបានច្រើនជាងគេក្រោមអាយុ៣០ឆ្នាំ ក្នុងចំនួនទឹកប្រាក់ ៥៧លានដុល្លារ។ 

The Weekend

៤. Taylor Swift

តារាវ័យ២៩ឆ្នាំរូបនេះ ត្រូវបានគេរកឃើញថា នាងអាចរកចំណូលពីអាជីពរបស់នាងមកទល់ពេលនេះ រហូតដល់ ៨០លានដុល្លារ។ 

Taylor Swift

៣. Neymar

កីឡាករបាល់ទាត់ជនជាតិប៊្រេស៊ីល លោក Neymar បានឲ្យដឹងថា ត្រឹមតែរយៈ១ឆ្នាំចុងក្រោយ ចំណូលរបស់លោកកើនដល់ ៩០លានដុល្លារ។ ហើយបើគិតមកទល់ពេលនេះ លោកមានអាយុទើបតែ២៦ឆ្នាំប៉ុណ្ណោះ។ 

Neymar

២. Ed Sheeran

ក្រោយពីបទចម្រៀងរបស់លោកតែកក្រើកមក ចំណូលរបស់លោកក៏ចេះតែកើនជាលំដាប់។ ហើយត្រឹមតែរយៈពេល១ឆ្នាំចុងក្រោយ ចំណូលរបស់តារារូបនេះកើនដល់ ១១០លានដុល្លារ។ 

Ed Sheeran

១. Kylie Jenner

នាង Kylie Jenner គឺជាតារាម៉ូដែលវ័យក្មេង ដ៏ល្បីមួយរូប ហើយនាងក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ។ ដោយសារតែហេតុផលនេះហើយ នាង Kylie បានក្លាយជាតារាវ័យក្មេងកំពូល ដែលមានប្រាក់ចំណូលរហូតដល់ ១៦៦.៥ លានដុល្លារ ក្នុងវ័យត្រឹមតែ២១ឆ្នាំប៉ុណ្ណោះ៕ 

Kylie Jenner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]