ចិន៖ អ្នកចូលរួមរត់ម៉ារ៉ាតុងជាង ២៥០នាក់ត្រូវបានពិន័យ បន្ទាប់ពីថតជាប់សកម្មភាពលួចបន្លំរត់ផ្លូវកាត់។

សកម្មភាពនៅពេលនោះ

យោងតាមអ្នករៀបចំកម្មវិធីនៅទីក្រុង Shenzhen បានឱ្យដឹងថា អ្នកចូលរូម ២៥៦ នាក់ ត្រូវបានថតជាប់សកម្មភាពរត់បន្លំឆ្លងកាត់ដើមឈើ ក្នុងអំឡុងពេលការប្រកួត កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

អ្នករៀបចំកម្មវិធីនេះបានថ្លែងថា៖

«វាគឺជារឿងដ៏អាម៉ាស់ជាទីបំផុត ហើយយើងពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលមានរឿងនេះកើតឡើង។ ការរត់ម៉ារ៉ាតុងគឺមិនត្រឹមតែជាលំហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាការឆ្លុះបញ្ចាំងអំពីជីវិត ហើយអ្នកចូលរួមទាំងអស់ត្រូវតែចេះរៀនទទួលខុសត្រូវ និងមានសណ្តាប់ធ្នាប់។»

យ៉ាងណាមិញ មនុស្សទាំង ២៥៦ នាក់នេះ ត្រូវបានគេពិន័យមិនឲ្យចូលរូមកម្មវិធីរត់ម៉ារ៉ាតុងនេះក្នុងរយៈពេល ២ ឆ្នាំ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

គណនី Twitter របស់សារព័ត៌មានស៊ីនហួរបានចុះផ្សាយពីរឿងនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]