បរទេស៖ ក្រោយពីបានចុះអេតាស៊ីវិល និងផ្លាស់ប្តូរត្រកូលតាម Justin Bieber មក នៅពេលនេះ នាង Hailey បាននិយាយរឿងមួយប្រកាសនៅបទសម្ភាសន៍ជាមួយអ្នកការសែត សម្រាប់ទស្សនាវដ្តី Arabian Vogue ថានាងមានបំណងចង់បង្កើតកូនឲ្យតារាចម្រៀងប៉ុបដ៏ល្បីលោក Justin Bieber ក្នុងពេលឆាប់ៗខាងមុខនេះ។
ផ្អែកតាមសម្តីរបស់តារាម៉ូដែលរូបនេះ បានឲ្យដឹងថា៖ “ខ្ញុំស្រលាញ់ក្មេងៗ ហើយខ្ញុំកំពុងតែគម្រោងក្នុងការយកកូនដែរ។ ហើយពេលនេះ បំណងប្រាថ្នារបស់ខ្ញុំ ប្រហែលជិតក្លាយជាការពិតហើយ”។
បើតាមការសង្កេតរបស់អ្នកគាំទ្រ បានឲ្យឃើញថារវាង Justin និង Hailey ពួកគេពិតជាស្រលាញ់ក្មេងៗដូចគ្នា។ ម៉្យាងវិញទៀត Hailey នាងបានបញ្ជាក់បន្ថែមថា “រាល់ថ្ងៃខ្ញុំបានផ្អាកពេលលេងបណ្តាញសង្គមខ្លះ ព្រោះវាអាចជួយឲ្យខ្ញុំគិតគូររឿងជីវិតបានច្រើនជាមួយ Justin បានច្រើន”។
ទោះជាយ៉ាងណាក្តី ក្រោយពីឃើញនាង Hailey និយាយបែបនេះ អ្នកគាំទ្រនិយាយថា តាមពិតកាលដែលនាង Hailey មិនលេងបណ្តាញសង្គម ក៏ព្រោះតែចង់គេចពីអ្នកគាំទ្ររបស់ Selena ដែលតាមជេរប្រទិចនាងក្នុងComment មិនមែនដោយសាររឿងផ្ទាល់ខ្លួនជាមួយ Justin នោះទេ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]