ចិន៖ វាជាទម្លាប់មួយទៅហើយ ដែលក្មេងប្រុសជនជាតិចិនម្នាក់នេះ យកមាត់ទ្វារហាងម្តាយលក់ដូរធ្វើជាបន្ទប់ ដើម្បីយកភ្លើងធ្វើកិច្ចការសាលា ព្រោះគ្រួសារមានជីវភាពក្រខ្សត់ គ្មានភ្លើងប្រើប្រាស់ដូចគេ។ នេះយោងតាមសារព័ត៌មាន Dailymail ដែលបានចេញផ្សាយនៅក្នុងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ។ 

ក្មេងប្រុសចិនកំពុងធ្វើកិច្ចការសាលា

ក្មេងប្រុសមួយរូបនេះ មានអាយុ១០ឆ្នាំ សព្វថ្ងៃកំពុងរៀនថ្នាក់ទី៤ ក្នុងទីក្រុង Xi'an នៃតំបន់ Shaanxi។ ដោយសារតែជីវភាពគ្រួសារខ្វះខាត ទើបម្តាយឪពុករបស់ក្មេងប្រុសម្នាក់នេះ ត្រូវបង្ខំចិនចំណាក់ពីភូមិសុ្រក មករស់នៅក្នុងទីក្រុងដើម្បីប្រកបរបរចិញ្ចឹមជីវិត។ 

ចំណែកឯ កូនប្រុសរបស់ពួកគេវិញ តែងតែទាញតុទៅអង្គុយជិតមាត់ទ្វារហាង ដើម្បីយកភ្លើងដែលជះចេញពីក្នុងហាង រៀននិងធ្វើកិច្ចការសាលាដែលគ្រូដាក់ឲ្យមិនដែលខានឡើយ។ មិនតែប៉ុណ្ណោះ ក្មេងប្រុសអាយុ១០ឆ្នាំ ម្នាក់នេះមិនដែលធ្លាប់ធ្វើឲ្យម្តាយឪពុកហត់ចិត្តនឹងការរៀនសូត្ររបស់គេទេ។ 

កូនតូចនេះតែងតែខិតខំរៀនភាសាចិន និង អង់គ្លេសទាំងនៅផ្ទះនិងសាលារហូតទទួលបាន ពិន្ទុ៩០ គ្រប់មុខវិជ្ជា ជារៀងរាល់ខែ។

តាមសម្តីរបស់ក្មេងប្រុសផ្ទាល់បាននិយាយថា “ ពេលខ្លះគ្រូដាក់កិច្ចការឲ្យច្រើន អីចឹងហើយខ្ញុំត្រូវធ្វើវារហូតដល់ម៉ោង១០យប់”។ 

ក្មេងប្រុសចិនកំពុងធ្វើកិច្ចការសាលា

រីឯអ្នកកាសែតបានធ្វើកិច្ចសម្ភាសជាមួយរូបគេថា “ តើប្អូនពិតជាអាចអានសៀវភៅនៅកន្លែងងងឹតបានពិតមែន?” ។ ក្មេងប្រុសម្នាក់នេះឆ្លើយតបទៅវិញថា បាទ, ដោយសារខ្ញុំតែងតែទៅផ្ទះជាមួយម្តាយឪពុកខ្ញុំនាពេលយប់។ ក្មេងប្រុសម្នាក់នេះបន្តទៀតថា “វាជាទំលាប់របស់ខ្ញុំទៅហើយ។ ហើយខ្ញុំក៏អាចមើលថែខ្លួនឯងបានដែរ។ ខ្ញុំដឹងថាម្តាយខ្ញុំគាត់រវល់ណាស់ គ្មានពេលបង្រៀនខ្ញុំទេ។ អីចឹងហើយខ្ញុំត្រូវខំរៀនដោយខ្លួនឯង។

សព្វថ្ងៃរឿងនេះបានកំពុងល្បីល្បាញនៅក្នុងប្រទេសចិន។ អ្នកលេងបណ្តាញផ្សព្វផ្សាយ Weibo បានបញ្ចេញមតិថា “ក្មេងប្រុសម្នាក់នេះពិតជាចាស់ទុំមែន, គេអាចជាអ្នកមានទេពកោសល្យម្នាក់នាពេលអនាគត”។ ស្របពេលដែលអ្នកខ្លះទៀតបាននិយាយថា “គួរតែទិញចង្កៀងភ្លើងឲ្យរូបគេមួយទៅ”។  

គួរបញ្ជាក់ថា សព្វថ្ងៃនេះប្រជាជនចិនបានកំពុងចំណាក់ពីស្រុកមករស់នៅនិងធ្វើការក្នុងទីក្រុងដើម្បីយកកម្រៃទៅផ្គត់ផ្គងគ្រួសារ។ ឪពុកម្តាយភាគច្រើនបានទុកកូនៗតូចៗ ឲ្យជីដូនជីតាមើលនៅឯខេត្ត។ឪពុកម្តាយទាំងអស់នោះបានជួបកូនៗរបស់ពួកគេត្រឹមតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ពោលគឺពេលបុណ្យទានផ្សេងៗ ដោយសារការរវល់នឹងកិច្ចការងាររៀងៗខ្លួន។

រូបភាពនិងវីដេអូនៅខាងក្រោម៖

ក្មេងប្រុសចិនកំពុងធ្វើកិច្ចការសាលា
ក្មេងប្រុសចិនកំពុងធ្វើកិច្ចការសាលា
ក្មេងប្រុសចិនកំពុងធ្វើកិច្ចការសាលា
ទីក្រុង Xi'an

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]