រៀងរាល់ថ្ងៃ មានស្រ្តីជាច្រើន ណាស់ដែលមាន ជើងសម៉ត់រលោង យ៉ាងស្រស់ស្អាត។ ប៉ុន្តែក៏មានស្រ្តី មួយចំនួនខ្លះ ទៀតមានការ ជួបប្រទះបញ្ហា នូវជើងដែលមាន សភាពគ្រើម មិនមានភាពម៉ត រលោងឡើយ។

ថ្ងៃនេះខ្មែរឡូត សូមលើកយក នូវវិធីសាស្រ្ត ដែលធ្វើឲ្យជើង មានសភាពសនិង ម៉ត់រលោង ថែមទៀតផង។ ដោយលើកយក ៦ ចំនុចមកបង្ហាញ ប្រិយមិត្តដូច ខាងក្រោម៖

១. មុនដំបូង យើងត្រូវលាង សំអាតជើង ជាមួយនិង ទឹកក្តៅឧណ្ឌៗ  ជាមុនសិន ដើម្បីឲ្យបើកនូវ រន្ធញើស។

២. ត្រូវប្រើ ននោងជ្រុង ដោយចិតស្តើងៗ មកបិទពីលើជើង ដើម្បីជំរុះនូវ កោសិកាស្បែកចាស់ ដែលមានសភាពគ្រើម ចោលឲ្យអស់។ ការធ្វើបែបនេះ ធ្វើឲ្យស្បែកមានសភាពស្អាត និងមានភាពងាយ ស្រួលក្នុងការកោររោម ជើងផងដែរ។

៣. បន្ទាប់មកយើង ត្រូវប្រើនូវ ក្រេមសំរាប់លាប កោរពុតមាត់ មកលាបឲ្យសប់ ពេញជើង ដោយយកដៃញី ឲ្យឡើងពពុះ។ ប៉ុន្តែត្រួវប្រើ នូវក្រេមកោរពុត មាត់លាបតិចៗ បានហើយ ព្រោះប្រសិនបើ លាបច្រើន វាបណ្តាលឲ្យ កកស្ទះរន្ធញើស ពិបាកក្នុងការកោរ។

៤. ត្រូវប្រើផ្លែឡាម ដែលនៅថ្មី ព្រោះវាមិនបណ្តាល ឲ្យមានបញ្ហា ដល់ស្បែកនិង មានការមុត ស្បែកឡើយ។ ប៉ុន្តែការកោរ ត្រូវកោរឲ្យបាន ត្រឹមត្រូវ ដោយកោរបង្ហូត ពីកជើង អូសឡើងមកដល់ ជង្គង់។

៥. យើងត្រូវលាង សំអាតដោយ ប្រើទឹកត្រជាក់ ព្រោះធ្វើឲ្យ រន្ធញើស រួមតូចផងដែរ។

៦. ចុងក្រោយយើង ត្រូវប្រើនូវ ក្រេមលាប ថែរក្សារជំនួយ ដល់ស្បែក មកលាបរួច ជាស្រេច។ ប៉ុន្តែសូមកុំភ្លេច ក្នុងការលាប ជាញឹកញ៉ាប់ ដើម្បីកុំឲ្យស្បែក មានសភាពស្ងួត។

តើប្រិយមិត្តណា ខ្លះដែលមាន នូវបញ្ហាជើង ដែលមានស្បែកគ្រើម?



កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]