ភ្នំពេញ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាងអេនជី ក្រោយពីរៀបការសាងសុភមង្គល ជាមួយស្វាមីជាទីស្រលាញ់រួចមក ឃើញថាជីវិតរបស់នាងកាន់តែមានក្តីសុខ និងកាន់តែមានភាពហាយសូរ កាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់។

ម្យ៉ាងវិញទៀត បន្ទាប់ពីបានចាប់ដៃគ្នាជាប្តីប្រពន្ធរួចមក ឃើញថាតារាស្រីរូបនេះបានខិតខំរកស៊ីទាំងថ្ងៃ និងយប់ រហូតទទួលបានឡានស៊េរីទំនើប ឬផ្ទះជាច្រើនកន្លែង មិនត្រឹមតែប៉ុណ្ណោះជីវិតរបស់នាង ក៏ត្រូវបានមហាជនជាច្រើនសរសើរ គ្រប់គ្នាតែម្តង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ជាដើមខែធ្នូ នាង និងស្វាមីក៏បានបង្ហាញនូវផ្ទះ២ល្វែងដ៏ស្រស់ស្អាតផ្សេងទៀត ដែលផ្ទះនេះនាងបានធ្វើឡើងមិនមែនសម្រាប់រស់នៅខ្លួនឯងនោះទេ ក៏ប៉ុន្តែនាងយកវាដើម្បីជួលជារៀងរាល់ខែ ដើម្បីយកប្រាក់ទៅវិញ។

បន្ទាប់ពីបានឃើញបែបនេះ មហាជនជាច្រើនពិតជារំភើប និងសរសើរដល់នាង ដែលមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ តែរឿងលុយកាក់ទុកដាក់ផ្សេងៗ តារារូបនេះធ្វើមិនឲ្យចាញ់គេនោះទេ៕

សូមទស្សនារូបភាព ផ្ទះល្វែងថ្មីរបស់នាងខាងក្រោមនេះ៖ 

អេនជី និងស្វាមី
អេនជី
អេនជី
អេនជី
ផ្ទះថ្មីរបស់អេនជី
ផ្ទះថ្មីរបស់អេនជី
ផ្ទះថ្មីរបស់អេនជី
ផ្ទះថ្មីរបស់អេនជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេន ជី