ភំ្នពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ជីវភាពរស់នៅរបស់តារាកំប្លែងដ៏ល្បីឈ្មោះនាយចេក បានជួបទុក្ខលំបាកអស់ពេលជាច្រើនខែឆ្នាំមកហើយ ដោយលោកត្រូវរកស៊ីលក់ដូរបន្តិចបន្តួចតាមផ្លូវ ជារៀងរាល់ថ្ងៃ ដើម្បីយកប្រាក់ជួយគ្រួសារ។

បន្ទាប់ពីបានដឹងពីទុក្ខលំបាកទាំងនេះ បានធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាមិត្តរួមសិល្បៈ ក៏បានចុះទៅជួយលោកដែលបានផ្តល់ជាថវិកាមួយចំនួន និងអំណោយខ្លះៗ ដើម្បីជួយសម្រួល ក៏ដូចជាលើកទឹកចិត្តដល់លោកតាផងដែរ។

ភាពលំបាកទាំងនេះមិនទាន់បានកន្លងផុតទៅផង ស្រាប់តែតារាកំប្លែងរូបនេះ ត្រូវជួបភាពលំបាកពីលើទៀត ដោយផ្ទះដែលខ្លួនរស់នៅជាប្រចាំនោះ បានលេចធ្លុះធ្លាយដំបូលអស់ ដោយសារតែខ្យល់បានបក់បោកចូល ធ្វើឲ្យរហែកស័ង្កសី ពេលភ្លៀងក៏ត្រូវសាចចូលផ្ទះយ៉ាងពិបាក។

បន្ថែមពីនេះលោកតា ក៏បានរៀបរាប់លើបណ្តាញសង្គមរបស់ខ្លួនថា៖«ថ្ងៃនេះអត់បានទៅលក់ទេ ពីព្រោះដំបូលផ្ទះយប់មិញត្រូវខ្យល់មិនមេត្តា ឆក់យកសក្សីអស់មួយសន្លឹក ភ្លៀងសាចចូលពេញផ្ទះ ចឹងមិនដឹងគិតម៉េចមាន តែឡើងជួសខ្លួនឯងសិនចាំរកបានផ្លាស់ថ្មីហើយកុំឲ្យពិបាកដូចថ្ងៃនេះ»។

ក្រោយពីបានដឹងពីទុក្ខលំបាក ក្នុងការរៀបរាប់របស់លោក បានធ្វើឲ្យមហាជនជាច្រើនពិតជាអណិតដល់លោកតាយ៉ាងខ្លាំង ព្រោះថាលោកតាមានវ័យច្រើនណាស់ទៅហើយ តែនៅតែខំរកប្រាក់ដើម្បីគ្រួសារ ទាំងដែលគ្មានពេលសម្រាកបន្តិចសោះ ហើយពេលនេះក៏ត្រូវជួបរឿងបែបនេះទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

តារាកំប្លែង​ នាយចេក
តារាកំប្លែង​ នាយចេក
តារាកំប្លែង​ នាយចេក
ផ្ទះរបស់ នាយចេក ត្រូវធ្លាយដំបូល
ផ្ទះរបស់ នាយចេក ត្រូវធ្លាយដំបូល
ផ្ទះរបស់ នាយចេក ត្រូវធ្លាយដំបូល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចេក