ព្រះសីហនុ៖ តារាសម្តែងដ៏មានប្រជាប្រិយភាពកញ្ញាគង់ ចាន់ស្រីមុំ កាន់តែមានរូបសម្រស់លេចធ្លោ ក្រោយនាងបានសម្រាលកូនស្រីម្នាក់ ដែលមានមុខមាត់យ៉ាងគួរឲ្យស្រលាញ់រួចមក មិនត្រឹមតែប៉ុណ្ណោះ ជីវិតឯកជនរបស់នាង ក៏កាន់តែហាយសូរមិនធម្មតា។

ចំណែកឯរឿង សុភមង្គលនៅក្នុងគ្រួសាររបស់នាងវិញ ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា នាងកាន់តែមានក្តីសុខយ៉ាងខ្លាំង ព្រោះបានស្វាមីជាទីស្រលាញ់បានថ្នាក់ថ្នម និងមើលថែនាងសឹងគ្រប់ពេលទាំងអស់ លើសពីនេះលោកគឹម សីហា ក៏បានធ្វើឲ្យនាងបញ្ចេញស្នាមញញឹម ដែលបានមកពីក្តីសុខយ៉ាងពិតប្រាកដ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះតារាស្រីរូបនេះ និងគ្រួសារដ៏តូចរបស់នាង បាននាំគ្នាដើរលេងលំហែលកាយ នៅលើទឹកដីព្រះសីហនុយ៉ាងសប្បាយរីករាយ មិនត្រឹមតែប៉ុណ្ណោះ នាងក៏មិនភ្លេចបញ្ចេញរូបភាពស្វីតៗ ជាមួយស្វាមី និងកូនស្រីរបស់នាងនោះដែរ។

រាល់រូបភាពនីមួយៗ បានបង្ហាញពីជីវិតដ៏មានសុភមង្គល របស់តារាស្រីរូបនេះ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរ និងចង់បានជីវិតគ្រួសារដ៏មានសុភមង្គល ថែមទាំងមានន័យក្នុងជីវិតបែបនេះតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ