(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលខេត្តឧត្ដរមានជ័យ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលពាក់ព័ន្ធករណីគំរាមសម្លាប់ និងឆបោកប្រាក់ប្រមាណ២លានដុល្លារ កាលពីអំឡុងឆ្នាំ២០១៥។

វរសេនីយ៍ឯក ស៊ឹម វណ្ណៈ អធិការនគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ បឹងតាម៉ុក ស្ថិតនៅភូមិអភិឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងទទួលផែនព្រហ្មទណ្ឌ។

បើតាមលោកអធិការ, ជនសង្ស័យទាំង៣នាក់នោះ រួមមាន ទី១៖ឈ្មោះ សួស សិរីរ័ត្ន ហៅ​ពៅ ​អាយុ៥០ឆ្នាំ រស់នៅភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ, ទី២៖ឈ្មោះ កែវ ម៉ៅ ហៅម៉ៅ អាយុ៥០​ឆ្នាំ រស់នៅភូមិវត្តកណ្តាល ឃុំរង្សី ស្រុកសង្កែ ខេត្តបាត់ដំបង និងទី៣៖ឈ្មោះ ជុំ ស្រស់ ហៅស្រស់ អាយុ៥២​ឆ្នាំ រស់នៅភូមិឡចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយឡែកជនរងគ្រោះឈ្មោះ អ៊ុន ពីឌិច ភេទប្រុស អាយុ៥៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ២០ E១ ផ្លូវលេខ២១៥ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

​បច្ចុប្បន្នជនសង្ស័យខាងលើ​ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង និងកម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌ បាន​បញ្ជូនខ្លួនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕​

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]