ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ បាន​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​មក​ខាងឆ្វេង​ដៃ បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ថ្ងៃ​ទី​១ ធ្នូ ២០១៨ លើ​ដងផ្លូវ​ជាតិ​លេខ​៤ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦០ និង​លេខ​១៦១ ស្ថិត​ក្នុងភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

រថយន្ត​១​គ្រឿង​ខាងលើ​ម៉ា​កតា​កូ​ម៉ា ពាក់​ស្លាក​លេខ ភ្នំពេញ ២M-០១៤៣ ពណ៌ សំបក​ឪឡឹក បើកបរ​ដោយ​ឈ្មោះ​ពេជ្រ គឹ​ម ស្រា​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មេការ​បិទ​ក្រដាស និង​លាបថ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មគោល ឃុំ​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ បាន​រង​របួសស្រាល​។

​អ្នក​រួម​ដំណើរ​ជិះក្នុង​រថយន្ត​មាន​ចំនួន​​​៤នាក់ ក្នុង​នោះ​២នាក់​មិនត្រូវ​បានស្គាល់អត្តសញ្ញាណ បាន​រង​របួស​ស្រាល ចំណែក​២នាក់ទៀត​រួម​មាន ១-​ឈ្មោះ​ស្រាង ឡៃ​ហួ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កូនជាង មាន​ទីលំនៅ ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ បាន​រង​របួសធ្ងន់ ២-​ឈ្មោះ​ធឹ​ម ភស្តា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កូនជាង មាន​ទីលំនៅ​ភូមិ​ចក ឃុំ​ចក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បាន​រង​របួសធ្ងន់ ។ ក្រោយ​កើតហេតុ អ្នក​រង​របួស​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​គ្លីនិក​ឯកជន​វាល​រេញ រីឯ​រថយន្ត​ត្រូវ​បាន​ប្រគល់​អោយ​ប៉ូលិស​រដ្ឋបាល​ឃុំ​តា​នៃ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]