ភ្នំពេញ៖ កាលពីយប់មិញនេះ កម្មវិធីរៀបការរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព លោកញ៉ែម សុគន្ធ និងភរិយាដ៏ស្រស់ស្អាត បានធ្វើឡើងយ៉ាងអធិកអធម ក្រោមវត្តមានតារាល្បីៗខ្មែរនៅក្នុងប្រទេសជាច្រើន ដែលពោរពេញដោយភាពរីករាយ និងសុភមង្គលយ៉ាងខ្លាំង។

នៅក្នុងកម្មវិធីដ៏សប្បាយរីករាយមួយនេះ បើក្រឡេកទៅមើលរូបសម្រស់កូនក្រមុំដ៏សែនស្អាតរបស់តារារូបនេះ ឃើញថានាងពិតជាមានរូបឆោមស្រស់ស្អាត នៅក្នុងសម្លៀកបំពាក់បែបប្រពៃណីជាច្រើនឈុត នៅក្នុងកម្មវិធី បូករួមនឹងស្នាមញញឹមដ៏ស្រស់ស្អាតយ៉ាងសាកសម ជាមួយនឹងស្វាមី។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នាងកាន់តែស្រស់ស្អាតខ្លាំង នៅក្នុងឈុតរ៉ូបកាត់នំពណ៌ស វែងអួសដី ដែលបានច្នៃឡើង យ៉ាងស្អាតដូចព្រះនាង និងឈុតដ៏ស្រស់ស្អាតពណ៌ផ្កាឈូកមួយទៀត ដែលមើលទៅទាក់ភ្នែកតែម្តង។

បន្ទាប់ពីបានឃើញ ភរិយាដ៏ស្រស់ស្អាតរបស់តារាប្រុសរូបនេះស្លៀករួចមក មហាជនជាច្រើន ក៏បានសរសើរដល់នាងគ្រប់គ្នា ដែលសម្រស់នាងកាន់តែស្អាតខ្លាំងឡើង នៅពេលដែលស្លៀកឈុតបែបនេះក្នុងថ្ងៃពិសេស៕

រូបភាព៖ ពីហ្វេសប៊ុក

សូមទស្សនារូបភាពខាងក្រោមនេះ៖

ញ៉ែម សុគន្ធ និងភរិយា
ញ៉ែម សុគន្ធ និងភរិយា
ភរិយាញ៉ែម សុគន្ធ
ភរិយា ញ៉ែម សុគន្ធ ក្នុងឈុតថ្ងៃរៀបការ
ភរិយា ញ៉ែម សុគន្ធ ក្នុងឈុតថ្ងៃរៀបការ
ភរិយា ញ៉ែម សុគន្ធ ក្នុងឈុតថ្ងៃរៀបការ
ភរិយា ញ៉ែម សុគន្ធ ក្នុងឈុតកាត់នំ
ភរិយា ញ៉ែម សុគន្ធ ក្នុងឈុតកាត់នំ
ភរិយា ញ៉ែម សុគន្ធ ក្នុងឈុតកាត់នំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ញ៉ែម សុគន្ធ