បរទេស៖ កាលពីម្សិលមិញនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ លើបណ្តាញសង្គមយូធូប នៅពេលដែលបទចម្រៀងថ្មីរបស់តារាចម្រៀងអន្តជាតិនាង Ariana Grande មានចំណងជើងថា “Thank You Next” បានយកឈ្នះបទចម្រៀងរបស់ក្រុមកូរ៉េដ៏ល្បី BTS មានចំណងជើង “IDOL” ដោយមានអ្នកចូលមើលច្រើនជាងគេបំផុតក្នុងរយៈពេល២៤ម៉ោង។

ព័ត៌មានបន្ថែមបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅថ្មីៗនេះ បទ ចម្រៀង “IDOL” របស់ក្រុម BTS បានយកឈ្នះបទចម្រៀងរបស់នាង Taylor Swift “Look What You Made Me Do” ដោយមានអ្នកចូលមើលរហូតដល់៤៥.៩ លានដង។

ទោះជាយ៉ាងណាក្តី សម្រាប់តំណែងមានអ្នកចូលមើលច្រើនបំផុតជាគេបំផុតរបស់ក្រុម BTS នេះ ស្រាប់តែត្រូវដណ្តើមបានដោយនាង Ariana Grande វិញ កាលពីម្សិលមិញនេះ ដោយបទចម្រៀងរបស់នាង ទទួលបានចំនួនអ្នកចូលមើលរហូតដល់ ៤៦.៤ លានដងឯណោះក្នុងរយៈពេល២៤ម៉ោង ដែលជាចំនួនច្រើនជាងគេបំផុត៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Ariana Grande
Ariana Grande
BTS
BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]