ភ្នំពេញ៖ វាសនារបស់ក្មេងប្រុសដែលចេះ១៥ភាសា សាលីក បានផ្លាស់ប្តូរច្រើន ក្រោយមហាជនទូទាំងពិភពលោកបានស្គាល់ និងដឹងពីសមត្ថភាពដ៏ល្អរបស់ប្អូននៅក្នុងការចេះចាំ តាមរយៈការលក់ដូរឲ្យជនបរទេស នៅលើទឹកដីប្រាសាទតាព្រហ្ម។

សមត្ថភាពដ៏ល្អមួយនេះបានធ្វើឲ្យឧកញ៉ាចិត្តធម៌ ឌួង ឆាយ បានពេញចិត្តនិងស្រលាញ់ដល់គ្រួសារប្អូនយ៉ាងខ្លាំង ដោយលោកបានផ្តល់នូវការរៀនសូត្រ រហូតដល់រៀនចប់មហាវិទ្យាល័យនៅទីក្រុងភ្នំពេញ ថែមទាំងទទួលបានម៉ូតូមួយគ្រឿង ដើម្បីឲ្យឪពុករបស់ប្អូនជិះ សម្រាប់ជូនកូនៗទៅរៀនផងដែរ។ 

មកទល់នឹងពេលនេះប្អូនប្រុសក៏បានចូលសិក្សា តាមអ្វីដែលលោកបានជួយហើយ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ នៅក្នុងថ្ងៃចូលរៀនដំបូង សាលីក ក៏បានជួបរឿងមួយដែលនឹកស្មានមិនដល់ ដោយទៅដល់សាលារៀនភ្លាម ប្អូនប្រុសក៏ត្រូវបានក្មេងៗជាច្រើន ដែលរៀនសាលាជាមួយគ្នានោះ បាននាំគ្នាចោមរោមមើល និងសុំថតរូបជាមួយគ្រប់គ្នា។

ក្រោយពីបានឃើញបែបនេះ សាលីក ក៏មានការភ្ញាក់ផ្អើលមិនស្ទើរនោះដែរ ព្រោះមិននឹកស្មានថាមានមនុស្សជាច្រើនបែបនេះ មកគាំទ្រទាំងក្នុងសាលារៀន មិនត្រឹមតែប៉ុណ្ណោះ ក្មេងប្រុសដ៏មានប្រជាប្រិយភាពរូបនេះ ក៏បានផ្តល់នូវស្នាមញញឹម និងរាក់ទាក់ចំពោះមិត្តរួមសាលារៀនគ្រប់គ្នា៕

សូមទស្សនវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

ប្អូនប្រុសសាលីក
ប្អូនប្រុស សាលីក
ប្អូនប្រុស សាលីក
សាលីក ថ្ងៃចូលរៀនដំបូង
សាលីក ថ្ងៃចូលរៀនដំបូង
សាលីក ថ្ងៃចូលរៀនដំបូង
សាលីក ថ្ងៃចូលរៀនដំបូង
សាលីក ថ្ងៃចូលរៀនដំបូង
សាលីក ថ្ងៃចូលរៀនដំបូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]