ភ្នំពេញ៖ ចាប់តាំងពី តារាចម្រៀងស្រី សុគន្ធ​ និសា បានសាងជីវិតគ្រួសាររួចមក គេកម្រឃើញ នាងបង្ហោះរូបថតស្វីត ៗ ជាមួយនឹងស្វាមី​​​​ ដោយសារតែ នាង មានការរវល់រៀងៗខ្លួន តែក្តីស្រលាញ់របស់ពួកគេ នៅតែជ្រាលជ្រៅដដែល គ្មានប្រែប្រួលទៅណា នោះទេ។ 

ជាពិសេស នៅក្នុងថ្ងៃនេះដែរ ជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ របស់នាង និងស្វាមី ដែលពួកគេ បានរៀបការជាមួយគ្នា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ជាមួយនឹងការរៀបចំពិធី យ៉ាងអធិកអធម។ ហើយក៏មានហ្វេនជាច្រើន ចាំមើលផងដែរថា ស្វាមី នឹងធ្វើរឿងអ្វីខ្លះ ជូនភរិយាដ៏ស្រស់ស្អាតរបស់លោក ក្នុងថ្ងៃពិសេសនេះ។

ប៉ុន្តែកាលពីប៉ុន្មានម៉ោងមុន  សុគន្ធ និសា ក៏បានធ្វើឲ្យ មហាជនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយនាងបានបង្ហាញរូបថតច្រើនសន្លឹក នៅក្នុងបណ្តាញសង្គម ជាមួយនឹងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍របស់នាង ជាមួយនឹងស្វាមី។

មិនតែប៉ុណ្ណោះ ស្វាមីរបស់នាង ក៏បានរៀបចំនំខេក និងបាច់ផ្កាកុលាបដ៏ធំ ជូននាង ដែលធ្វើឲ្យនាង សប្បាយចិត្តរឹតតែខ្លាំង​ ពេលឃើញទង្វើរបស់ស្វាមី ធ្វើដាក់នាង៕

គម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ របស់នាង
គម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ របស់នាង
គម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ របស់នាង
គម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ របស់នាង
គម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ របស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា