ភ្នំពេញ៖ ចាប់តាំងពីខែតុលា រហូតដល់ខែមករា អាចនិយាយបានថា ជាខែដែលពេញនិយមបំផុត សម្រាប់គូស្នេហាដែលរើសថ្ងៃវេលាសម្រាប់រៀបការ ជាពិសេសគឺនៅក្នុងខែធ្នូ និងខែមករាតែម្តង ដែលជាខែត្រជាក់ត្រជុំជាមួយនឹង អាកាសត្រជាក់អំណោយផលស្រស់ស្រាយ ដែលធ្វើឲ្យជីវិតគូស្វាមីភរិយាថ្មីថ្មោងរបស់ពួកគេ កាន់តែមានភាពផ្អែមល្ហែមនិងរ៉ូមែនទិក។

ជាក់ស្តែង គឺគ្រាន់តែចូលដើមខែថ្មីថ្ងៃទី១ ធ្នូ នេះភ្លាម ក៏បានឮដំណឹងចូលរោងសិរីមង្គល របស់តារាសម្តែងប្រុសលោក ញ៉ែម សុគន្ធ ភ្លែត។ មិនតែប៉ុណ្ណោះ បើក្រឡេកទៅឆ្នាំមុនឯណោះវិញ នៅថ្ងៃខែដដែល ក៏ជាថ្ងៃសិរីមង្គលរបស់ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា ផងដែរ។

យ៉ាងណាមិញ បើទោះបីជាថ្ងៃនេះ គឺជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍រយៈពេល១ឆ្នាំរបស់ អ្នកនាង សុគន្ធ និសា និងស្វាមីយ៉ាងណាក្តី ប៉ុន្តែកាលពីព្រឹកមិញនេះ នាងក៏នៅតែឆ្លៀតពេលមកចូលរួមពិធីមង្គលការ របស់លោក ញ៉ែម សុគន្ធ តាំងតែពីព្រឹកព្រលឹមឯណោះ។ 

ហើយមកទល់ពេលនេះ គេហាក់បីដូចជាមិនទាន់ឃើញនាង បង្ហោះសារឬរូបថតអ្វីឡើយ ដែលទាក់ទងទៅនឹងការអបអរគម្រប់ខួប១ឆ្នាំរបស់នាង ដោយអាចថានាង ចង់អបអរតែពីរនាក់ក៏ថាបានដែរ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្រជាច្រើនក៏កំពុងតែរង់ចាំ មើលរូបថតផ្អែមល្ហែមក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍១ឆ្នាំ របស់ សុគន្ធ និសាផងដែរ៕     

សុគន្ធ និសា ចូលរួមមង្គលការ ញ៉ែម សុគន្ធ
មង្គលការ ញ៉ែម សុគន្ធ
សុគន្ធ និសា ចូលរួមមង្គលការ ញ៉ែម សុគន្ធ
មង្គលការ សុគន្ធ និសា កាលពីឆ្នាំមុន
មង្គលការ សុគន្ធ និសា កាលពីឆ្នាំមុន
មង្គលការ សុគន្ធ និសា កាលពីឆ្នាំមុន
មង្គលការ សុគន្ធ និសា កាលពីឆ្នាំមុន
មង្គលការ សុគន្ធ និសា កាលពីឆ្នាំមុន
មង្គលការ សុគន្ធ និសា កាលពីឆ្នាំមុន
មង្គលការ សុគន្ធ និសា កាលពីឆ្នាំមុន
មង្គលការ សុគន្ធ និសា កាលពីឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា