ភ្នំពេញ៖ ដំណឹងដ៏គួរឲ្យអបអរ ដោយកាលពីថ្ងៃទី១ ខែធ្នូ ព្រឹកមិញនេះ គឺជាថ្ងៃសិរីមង្គលបំផុត របស់តារាសម្តែងប្រុស និងជាពិធីករល្បីឈ្មោះលោក ញ៉ែម សុគន្ធ ដែលទីបំផុតលោកបានចូលរោងការ តាមប្រពៃណីខ្មែរពោរពេញទៅដោយភាពអាធិកអាធម ជាមួយនឹងកូនក្រមុំបណ្តូលចិត្តយ៉ាងស្រស់ស្អាត អ្នកនាង ងួន កែវមល្លិកា។

ទិដ្ឋភាពនៃកម្មវិធីរៀបអាពាហ៍ពិពាហ៍ របស់តារាសម្តែងប្រុសចង្កាព្រែក ញ៉ែម សុគន្ធ កាលពីព្រឹកមិញនេះដែរ គេក៏សង្កេតឃើញថា មានវត្តមានភ្ញៀវកិត្តិយសក៏ដូចជាមិត្តរួមសិល្បៈ ចូលរួមអបអរសាទរយ៉ាងច្រើនកុះករ ជាមួយនឹងពាក្យលើកសរសើរមិនដាច់ពីមាត់ ទៅលើការរៀបចំតុបតែងនៅក្នុងកម្មវិធី ពិតជាមានភាពប្រណីតស្រស់ស្អាតខ្លាំង គួរឲ្យទាក់ទាញចំណាប់អារម្មណ៍តែម្តង។

នេះបើយោងតាមការសាកសួរពីប្រភពជិតដិតមួយ បានប្រាប់ឲ្យដឹងថា ចំពោះថ្លៃចំណាយលើការរៀបចំតុបតែងពិធីទាំងអស់ ឬនិយាយឲ្យចំទៅគឺ ថ្លៃចំណាយលើពិធីរៀបការនេះ គឺពួកគេបានចំណាយដល់ទៅជាង ២ម៉ឺនដុល្លារឯណោះ ។

ជាក់ស្តែង ដូចដែលបានរៀបរាប់ខាងលើ គឺបានឲ្យឃើញថា ពិធីមង្គលរបស់លោក ត្រូវបានរៀបចំយ៉ាងសម្រិតសម្រាង មិនថាតែការតុបតែង ការរៀបចំពិធី ក៏ដូចជាទីតាំងជាដើម គឺត្រូវបានប្រព្រឹត្តយ៉ាងរលូន និងប្រកបទៅដោយភាពប្រណីត៕

ទស្សនារូបភាពខាងក្រោម៖ 

ទិដ្ឋភាព នៃពិធីមង្គលការ ញ៉ែម សុគន្ធ
ទិដ្ឋភាព នៃពិធីមង្គលការ ញ៉ែម សុគន្ធ
ទិដ្ឋភាព នៃពិធីមង្គលការ ញ៉ែម សុគន្ធ
ទិដ្ឋភាព នៃពិធីមង្គលការ ញ៉ែម សុគន្ធ
ទិដ្ឋភាព នៃពិធីមង្គលការ ញ៉ែម សុគន្ធ
ទិដ្ឋភាព នៃពិធីមង្គលការ ញ៉ែម សុគន្ធ
ទិដ្ឋភាព នៃពិធីមង្គលការ ញ៉ែម សុគន្ធ
ទិដ្ឋភាព នៃពិធីមង្គលការ ញ៉ែម សុគន្ធ
ទិដ្ឋភាព នៃពិធីមង្គលការ ញ៉ែម សុគន្ធ
ទិដ្ឋភាព នៃពិធីមង្គលការ ញ៉ែម សុគន្ធ
ទិដ្ឋភាព នៃពិធីមង្គលការ ញ៉ែម សុគន្ធ
ទិដ្ឋភាព នៃពិធីមង្គលការ ញ៉ែម សុគន្ធ
ទិដ្ឋភាព នៃពិធីមង្គលការ ញ៉ែម សុគន្ធ
ទិដ្ឋភាព នៃពិធីមង្គលការ ញ៉ែម សុគន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ញ៉ែម សុគន្ធ