ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា អ្នកនាង ទូច ស្រីល័ក្ខ តែងតែបម្រើអារម្មណ៍ទស្សនិកជន ពុកម៉ែ បងប្អូន បានស្តាប់កម្សាន្ត តាមរយៈបទចម្រៀងផ្សេងៗជាច្រើន មិនថាបែបមនោសញ្ចេតនា ឬអប់រំនោះទេ។

ជាពិសេស មួយរយៈចុងក្រោយនេះ ក្រុមរបស់អ្នកនាង គឺទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មិត្តៗយុវវ័យតែម្ដង។

ជាក់ស្ដែង កាលពីម្សិលមិញនេះ អ្នកនាង ទូច ស្រីល័ក្ខ ដែលជាតារា Original Song រូបនេះ ក៏បានបញ្ចេញបទថ្មីរបស់ខ្លួន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ធ្វើឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្តាអ្នកគាំទ្រ។

បទថ្មីនោះដែរ មានចំណងជើងថា «Sad» ដែលភាគច្រើនផ្ដោតទៅលើសង្គមនាពេលបច្ចុប្បន្ននេះ។ ក្នុងអត្ថន័យបទចម្រៀងនេះ ភាគច្រើនចាក់ដោតទៅលើអ្នកដែលចូលចិត្ត Drama ថាមិនសប្បាយចិត្ត ឬចូលចិត្តបង្ហាញពីអារម្មណ៍ពិតៗ (ក្រៀមក្រំ កើតទុក្ខ) របស់ខ្លួន នៅលើបណ្ដាញសង្គម ដូចជាហ្វេសប៊ុកជាដើម។

គួរឲ្យដឹងដែរថា អ្នកនាង ទូច ស្រីល័ក្ខ ដែលជាម្ចាស់បទ «ម្ចាស់ជីវិតកូនអើយ» រូបនេះមិនមែនជាបទលើកទីមួយនោះទេ ដែលក្រុមរបស់អ្នកនាង ទទួលបានការគាំទ្រខ្លាំងបែបនេះ ៕

ទស្សនាវីដេអូខាងក្រោម៖ 

អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ