ភ្នំពេញ៖ នាព្រឹកមិញនេះដែរ ពិធីមង្គលការរបស់តារាសម្តែង និងជាពិធីករដ៏មានប្រជាប្រិយភាព លោក ញ៉ែម សុគន្ធ និងភរិយារូបស្រស់ បានប្រព្រឹត្តឡើងយ៉ាងអធិកអធម ក្រោយអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នា អស់រយៈពេលជាច្រើនខែកន្លងមក។

ជាមួយគ្នានេះដែរ សម្រាប់ពិធីមង្គលការនាព្រឹកមិញនេះ មហាជនសង្កេតឃើញថាក៏មានតារាដែលជាមិត្តរួមអាជីពជាមួយលោក បានចូលរួមយ៉ាងច្រើនផងដែរ។

ក្នុងនោះ គេសង្កេតឃើញមានវត្តមាន អ្នកនាង សុគន្ធ នីសា កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ថន លក្ខិណា លោក អេឡិច ចាន់ត្រា អ្នកនាង កែវ ចាន់និមល និងតារាៗជាច្រើនផ្សេងទៀត ដោយក្នុងនោះ ឃើញថាម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងស្រស់សង្ហា មកចូលរួមសម្ដែងការត្រេកអរដល់តារាប្រុសរូបនេះផងដែរ។

ទោះជាយ៉ាងណាក្តី ពិធីមង្គលការ លោក ញ៉ែម សុគន្ធ នាថ្ងៃនេះដែរ ក៏ទទួលបានការចូលរួមសម្ដែងការត្រេកអរពីសំណាក់ សិល្បៈករ ក៏ដូចជាមហាជនអ្នកគាំទ្ររូបលោកជាច្រើន នៅក្នុងបណ្ដាញសង្គមនានាផងដែរ៕

ចង់ជ្រាបច្បាស់ សូមតាមដានទស្សនារូបភាពខាងក្រោម៖ 

តារាល្បីៗចូលរួមមង្គលការ ញ៉ែម សុគន្ធ
តារាល្បីៗចូលរួមមង្គលការ ញ៉ែម សុគន្ធ
តារាល្បីៗចូលរួមមង្គលការ ញ៉ែម សុគន្ធ
តារាល្បីៗចូលរួមមង្គលការ ញ៉ែម សុគន្ធ
តារាល្បីៗចូលរួមមង្គលការ ញ៉ែម សុគន្ធ
តារាល្បីៗចូលរួមមង្គលការ ញ៉ែម សុគន្ធ
តារាល្បីៗចូលរួមមង្គលការ ញ៉ែម សុគន្ធ
តារាល្បីៗចូលរួមមង្គលការ ញ៉ែម សុគន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា