ភ្នំពេញ៖ ថ្ងៃទី៣០ វិច្ឆិកា ២០១៨ ក្រុមហ៊ុនកាហ្វេStarbucksកម្ពុជា និងអង្គការមូលនិធិអាស៊ីកម្ពុជា សហការគ្នា បោះផ្សាយសៀវភៅរឿងនិទានសម្រាប់កុមារ «ខាល់ឌី និងពពែរាំរែក»។ សៀវភៅនេះ ជាផ្នែកមួយនៃយុទ្ធនាការ សប្បុរសធម៌ (Give Good) ឆ្នាំ២០១៨របស់Starbucks ដែលមានគោលបំណង បង្កើនភាពរីករាយក្នុងការអាន សម្រាប់កុមារនៅប្រទេសកម្ពុជា។ តាមរយៈយុទ្ធនាការនេះ Starbucks កម្ពុជា គាំទ្រដល់គម្រោងតោះអាន (Let’s Read!) របស់អង្គការមូលនិធិអាស៊ី ដែលមានគោលដៅពង្រីងធនធានសៀវភៅកុមារ ដែលមានភាសា សាច់រឿង តួអង្គ នៅតាមប្រទេសក្នុងតំបន់អាស៊ី ដែលងាយស្រួលសម្រាប់កុមារស្រមៃឃើញ។

ដោយឡែកនៅឆ្នាំនេះ យុទ្ធនាការនេះ ផ្តល់ឱកាសដល់អ្នកនិពន្ធ និងវិចិត្រករកម្ពុជា សហការជាមួយអ្នកជំនាញ ផ្នែក ឆុងកាហ្វេរបស់Starbucks ដើម្បីផលិតសៀវភៅរឿង ខាល់ឌី និងពពែរាំរែក ដែលជារឿងព្រេងនិទានអំពី ការរកឃើញកាហ្វេដំបូង។ 

សៀវភៅរឿង ខាល់ឌី និងពពែរាំរែក ($6.00)

កាលពីឆ្នាំមុន Starbucks កម្ពុជា បានគាំទ្រដល់យុទ្ធនាការនេះ ដោយជួយបោះពុម្ពសៀវភៅកុមារចំនួន ៥០០ ក្បាល។ លោក ប៉ោ លីម អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនStarbucks កម្ពុជា ថ្លែងថា៖ 

«យើងពិតមានសេចក្តីរីករាយ មែនទែន ចំពោះលទ្ធផលនៃកិច្ចសហការវាងយើង និងអង្គការមូលនិធិអាស៊ី កាលពីឆ្នាំមុន ហើយយើង រំពឹងថា នឹងបន្តការងារនេះជាមួយគ្នាបន្តទៅទៀត។»
លោក ប៉ោ លីម

ដៃគូឆុងកាហ្វេរបស់Starbucks កញ្ញា មាស មធុរ៉ា ដែលបានចូលរួមផលិតសៀវភៅ ខាល់ឌី និងពពែរាំរែក និយាយថា៖ 

«ខ្ញុំត្រេកអរ ដែលបានចូលរួមជាមួយក្រុមការងារផលិតសៀវភៅនេះ ដោយសារក្នុងនាមជាអ្នកឆុង កាហ្វេម្នាក់ ខ្ញុំតែងប្រាថ្នាចែករំលែកចំណេះដឹងពីកាហ្វេ និងភាពច្នៃប្រឌិតនានាដែលខ្ញុំអាចធ្វើបាន ដើម្បីផលិត សៀវភៅនេះឡើង។ ខ្ញុំសង្ឃឹមថា អូនតូចៗ នឹងមានភាពសប្បាយរីករាយពេលអានសាច់រឿងនេះ ពីព្រោះការរក ឃើញកាហ្វេ មានប្រវត្តិគួរឲ្យទាក់ទាញមែនទែន។»
កញ្ញា មាស មធុរ៉ា

អ្នកស្រី Meloney Lindberg តំណាងអង្គការមូលនិធិអាស៊ី ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ 

«សៀវភៅ រឿងពីកាហ្វេ នឹងជួយឲ្យកុមារយល់ដឹងពីប្រវត្តិរបស់ការហ្វេ។ គម្រោងតោះអាន (Let’s Read!) បានចាប់ផ្តើម នៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ គោលបំណងសំខាន់របស់យើង គឺបង្កើតធនធានសម្រាប់ អានកាន់តែច្រើនឡើង ហើយផ្សព្វផ្សាយពីវប្បធម៌នៃការអាន ដល់កុមារនៅប្រទេសកម្ពុជា»។
អ្នកស្រី Meloney Lindberg

សាធារណជន គឺអាចចូលរួមយុទ្ធនាការសប្បុរសធម៌ (Give Good) នេះបានដែរ ដោយការជួយទិញសៀវភៅរឿង ខាល់ឌី និងពពែរាំរែក ដែលមានដាក់លក់នៅទាំង១៥សាខារបស់ហាងកាហ្វេStarbucks កម្ពុជា ទាំងនៅក្នុង ក្រុងភ្នំពេញ និងទីរួមខេត្តសៀមរាប ចាប់ពីថ្ងៃទី០១ ខែធ្នូ នេះតទៅ។ ប្រាក់ចំណេញដែលរកបានពីការលក់សៀវភៅ នឹងយកទៅបន្តគាំទ្រដល់គម្រោងLet’s Read! នៅប្រទេសកម្ពុជា និងប្រទេសដទៃទៀតនៅអាស៊ី។ សៀវភៅរឿងនេះ មានជាភាសាខ្មែរ និងអង់គ្លេស ហើយក៏អាចរកបាននៅលើគេហទំព័រទាំងពីរនេះ។

គម្រោងតោះអាន (Let’s Read!) ជាគម្រោងឌីជីថលរបស់អង្គការមូលនិធិអាស៊ី ព្យាយាមបង្កើនការទទួលបាន សៀវភៅកុមារ និយាយពីតំបន់ក្នុងស្រុក តួអង្គ និងភាសា របស់កុមារ នៅតាមប្រទេសមួយចំនួន ទូទាំងទ្វីបអាស៊ី។ គម្រោងបណ្ណាល័យឌីជីថលតោះអាន មានសៀវភៅកុមារប្រកបដោយគុណភាពខ្ពស់ ជាភាសាខ្មែរ ចំនួនជាង ២៦០ក្បាល និងជាង១៦០០ក្បាលទៀត ជាភាសា២០ផ្សេងទៀត។ លោកអ្នក អាចអាន និងដោនឡូតយក សៀវភៅទាំងនេះ ដោយមិនគិតថ្លៃ នៅលើគេហទំព័រ www.letstreadasia.org ឬដោតឡូតអេបLet’s Read! នៅលើGoogle PlayStore៕

Starbucks សហការជាមួយអង្គការមូលនិធិអាស៊ី
Starbucks សហការជាមួយអង្គការមូលនិធិអាស៊ី
Starbucks សហការជាមួយអង្គការមូលនិធិអាស៊ី
Starbucks សហការជាមួយអង្គការមូលនិធិអាស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]