ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីតារាសម្តែង និងជា ពិធីការិនី ឈិន ច័ន្ទសុធារី បានជួបបញ្ហាជាច្រើន ក្នុងជីវិតគ្រួសារ ដែលធ្វើឲ្យមនុស្សជាច្រើន មានការអាណិតដល់នាងយ៉ាងខ្លាំង។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏នាងនៅតែខិតខំ ប្រឹងជំនះ ដោយពេលនេះ នាងបានរបររកស៊ី ខ្លួនឯង ដើម្បីរកប្រាក់ចំណូល ចិញ្ចឹមខ្លួនឯង និងកូនភ្លោះរបស់នាង។

អ្វីដែលគេចាប់អារម្មណ៍ គឺសម្រស់របស់តារាស្រីរូបនេះ កាន់តែស្រស់ស្អាតខ្លាំងឡើងៗ ថ្វីបើនាងបានជួបរឿងស្មុគស្មាញច្រើនក៏ដោយ។ ក្នុងនោះដែរ នាងក៏បាន​ប្រែ​ស្ទាយ៍លេងខ្លួនមួយទំហឹងតែម្តង ដែលមើលទៅកាន់តែវ័យក្មេង និងលេចធ្លោជាងមុនទៅទៀត។

ក្រោយពីសម្រស់របស់នាង ផ្លាស់ប្តូរបែបនេះក៏មានមនុស្សជាច្រើន បានសរសើរថា នាងពិតជាប្លែកខ្លាំង បើប្រៀបធៀបកាលពីមុន នៅពេលនាងមានរឿងឈឺចាប់ ក្នុងជីវិតគ្រួសារ៕

ឈិន ច័ន្ទសុធារី កាលពីមុន
ឈិន ច័ន្ទសុធារី បច្ចុប្បន្ន
ឈិន ច័ន្ទសុធារី បច្ចុប្បន្ន
ឈិន ច័ន្ទសុធារី បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី