បរទេស៖ លោក Jurgen Klopp គ្រូបង្វឹកហង្សក្រហម Liverpool បានជ្រុលមាត់និយាយទៅកាន់លោក Szymon Marciniak ដែលជាអាជ្ញាកណ្ដាលសេចក្ដីនៅក្នុងប្រកួតកាលដែលក្រុមរបស់លោក ភ្លាត់ចាញ់ក្រុម PSG ដោយលទ្ធផល ១-២ ថា៖ «អាជ្ញាកណ្ដាលគួរតែរៀបចំខ្លួនឲ្យស្រួលបួល បើមិនបាន ១០០% ទេសូមកុំចូលទីលានប្រកួត»។

Jurgen Klopp

ការបរាជ័យ​ក្រោម​ថ្វី​ជើង​ក្លិប PSG កាល​ពី​ថ្ងៃ​ ព្រហស្បតិ៍​ កន្លង​ទៅ បាន​ធ្វើ​ឲ្យ​អ្នក​ចាត់​ការទូទៅសញ្ជាតិ​អាល្លឺម៉ង់​រូបនេះ ហាក់ផ្ទុះ​កំហឹង​​យ៉ាង​ខ្លាំង​មិនតែថាកីឡាកររបស់ក្រុមបារាំងនោះទេ សូម្បីតែអាជ្ញាកណ្ដាលក៏លោក ធ្លាយមាត់និយាយបន្ទោស​ផងដែរ។

ថ្លែង​ប្រាប់សារព័ត៌មាន Viasport លោក ​Jurgen Klopp បាននិយាយថា៖ «យើង​សមតែទទួល​បាន​បាល់​ពិន័យ ១១ម៉ែត្រ ប៉ុន្ដែបើតាម​ខ្ញុំមើលទៅ​អាជ្ញាកណ្តាល​មិន​ចង់​ឲ្យយើង។ ខ្ញុំ​គិត​មិន​ចេញ​ទាល់តែសោះ ​ថា​វា​មាន​រឿង​អញ្ចឹងកើតឡើងទៅរួច មួយ​ទៀត​គឺ​ត្រង់​ការ​ពិន័យទៅលើកីឡាករ Verratti គេគួរ​ណា​តែ​ទទួលបានកាត​ក្រហមនៅលើកនឹង តែអ្វីដែរ​យើង​ទទួលបានគឺកាត​លឿងដល់ទៅ ៦សន្លឹក ហើយស្ទើតែ​នឹងបាន​កាត​ក្រហម​ម្តងៗ​ហើយ»។

យ៉ាងណាមិញ លោក​ Klopp បាននិយាយសង្កត់​ធ្ងន់​ថា៖ «បញ្ជាក់​ទៅ​អាជ្ញាកណ្តាល​គួរ​តែ​រៀប​ចំ​ខ្លួន​ឲ្យ​ស្រួលបួល​សម្រាប់​ប្រកួត​ធំ​បែប​នេះ ហើយ​ឲ្យ​ប្រាកដ​ថា​ទៀងត្រង់ ១០០ ភាគរយ»៕

Jurgen Klopp
ក្រុម Liverpool និងក្រុម PSG
អាជ្ញាកណ្ដាលកាត់សេចក្ដី
អាជ្ញាកណ្ដាលកាត់សេចក្ដី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]