ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការប្រែប្រួលរូបរាងសម្រស់ថ្មី បែបនារីទើបតែពេញវ័យ Cuteៗ គួរឲ្យស្រលាញ់។

ជាការពិតណាស់ ចាប់តាំងពីឈានចូលដល់អាយុពេញវ័យក្រមុំ១៨ឆ្នាំមក តារាចម្រៀងស្រីម្ចាស់បទ «ត្រូវការកម្លាំងចិត្ត» រូបនេះ ក៏បានចាប់ផ្តើមផ្លាស់ប្តូរនូវស្ទាយ៍តុបតែងខ្លួនថ្មី មិនថាតែរូបរាង និងសាច់ឈាម គឺកាន់តែមានភាពស្រស់ថ្លាសខ្ចី គួរទាក់ទាញផងដែរ។ 

មិនតែប៉ុណ្ណោះ ខណៈជិតឈានចូលឆ្នាំ២០១៩ឆាប់ៗខាងមុខនេះ ហ្សាណា ក៏បានផ្លាស់ប្តូរម៉ូតសក់ថ្មី ពោលគឺបានកាត់សក់សេះ ដែលធ្វើឲ្យសម្រស់របស់នាងកាន់តែស្រស់ស្អាត លេចធ្លោទ្វេដង។

ជាក់ស្តែង ក៏ដូចជារូបថតមិនប៉ុន្មានសន្លឹកខាងក្រោមនេះ បានឲ្យឃើញពីរូបសម្រស់របស់ ហ្សាណា គឺមានភាពស្រស់ស្អាតមិនចាញ់ កូនក្រមុំតុក្កតាឡើយ។ លើសពីនេះ មិនថាតែសម្រស់តែប៉ុណ្ណោះនោះទេ សូម្បីតែការងារសិល្បៈបច្ចុប្បន្ន របស់តារាស្រីវ័យ១៨ឆ្នាំរូបនេះ ក៏កំពុងតែមានផ្សាររីកដូចផ្សិតផងដែរ៕     

រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
មួយសន្លឹកនេះ របស់រ៉េត ស៊ូហ្សាណា ដូចតុក្កតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា