(ភ្នំពេញ)៖ បន្ទាប់ពីតារាសម្ដែង លី ម៉ារីណា បើទោះបីជា បានផ្អាកពីវិស័យសិល្បៈ ទៅរស់នៅជាមួយស្វាមី នៅសហរដ្ឋអាមេរិក អស់មួយរយៈពេលក្ដី ប៉ុន្តែអ្នកនាង នៅតែក្ដោបក្ដាប់ ប្រជាប្រិយភាព ដដែល ក្រោយពេល ដែលបានត្រឡប់ចូលសិល្បៈជាថ្មីម្ដងទៀត តាមរយៈការសម្ដែងខ្សែភាពយន្ត និង ថតស្ពតពាណិជ្ជកម្ម ខណៈទើបត្រឡប់មករស់នៅ ប្រទេសកំណើតវិញមិនបានប៉ុន្មានផង តែអ្នកនាងឆក់បានការសម្ដែង ជាច្រើនរឿងផងដែរ។ យ៉ាងណាមិញ តារាសម្ដែង កូនមួយរូបនេះ បានប្រាប់ឲ្យដឹងថា ចាប់តាំងពីនាងវិលត្រឡប់ចូលក្នុង សិល្បៈសារជាថ្មី គឺអ្នកនាង បានសម្ដែង រហូតដល់ទៅ៤រឿង ដោយឡែក ២រឿង កំពុង ធ្វើការចាក់ផ្សាយនៅលើកញ្ចក់ ទូរទស្សន៍ផងដែរ រួមមានដូចជា «រឿងពស់កេងកង» និង «រឿងភ្លើង» ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន។

ពាក់ព័ន្ធនឹងរឿងនេះផងដែរ អ្នកនាង លី ម៉ារីណា បានថ្លែងប្រាប់ថា «ចាសអូន ! ចាប់តាំងពីបងវិល ត្រឡប់ចូលមក ក្នុងវិថីសិល្បៈ សារជាថ្មី មក គឺក្នុងឆ្នាំ២០១៨ រហូតមកដល់ពេលនេះ គឺបងទទួលបានការសម្ដែង បាន៤រឿង ហើយ រួមមានដូចជា «រឿងពស់កេងកង» «រឿងភ្លើង» «រាជនីភូមិគ្រឹះ» និងឥឡូវ បងកំពុងថតមួយរឿងទៀត គឺ«រឿងភរិយា២០១៩»។

យ៉ាងណាមិញ បើងាកមកមើលពីជីវិតឯកជន របស់ តារាសម្ដែង រូបនេះវិញ បច្ចុប្បន្ន កំពុងមមាញឹកខ្លាំង នឹងការងារជំនួញផ្ទាល់ខ្លួន ផងដែរដោយនាងបានបង្ហើបប្រាប់ថា នាងមានជំនួញធំៗ នៅក្នុងដៃទៅ៣ មានដូចជា ហាងកង់នាំចូលពីអាមេរិក ហាងលក់សម្លៀកបំពាក់ និងហាងលក់ផលិតផលផងដែរ៕

លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ម៉ារីណា