អាមេរិក៖ ថ្មីៗនេះនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតយានអវកាស SpaceX លោក Elon Musk បានប្រកាសក្តែងៗដល់សាធារណជនថា មានឱកាស៧០ភាគរយដែលគាត់អាចនឹងសម្រេចចិត្តផ្លាស់ទីពីផែនដីទៅរស់នៅលើភពព្រះអង្គារវិញ។ នេះយោងតាមសារព័ត៌មាន Axios ដែលបានធ្វើបទសម្ភាសន៍ជាមួយ មហាសេដ្ឋីបច្ចេកវិទ្យាមហិច្ឆតាធំម្នាក់នេះ។

លោក Elon Musk ក្នុងពេលសម្ភាស

យោងតាមសារព័ត៌មានដដែលបានឲ្យដឹងថា មានភាគរយដែលលោក Elon Musk អាចនឹងមិនបញ្ជូនអវកាសយានិកណាមួយទៅភពព្រះអង្គារទៀតទេ។ គាត់មានគម្រោងធ្វើដំណើរទៅភពដីក្រហមនេះដោយខ្លួនឯងតែម្តង។

យោងតាមប្រសាសន៍របស់លោក Elon Musk ផ្ទាល់ថា  “គម្រោងរបស់ខ្ញុំគឺមិនមែនត្រឹមតែទៅទស្សនាភពដីក្រហមនោះទេ។ តែខ្ញុំអាចនឹងផ្លាស់ទីទៅរស់នៅទីនោះតែម្តងក៏ថាបាន”។ 

ដោយឡែកលោក Allen និង លោក VandeHei ដែលជាអ្នកកាសែតរបស់
សារព័ត៌មានខាងលើ បានចោទសំនួរចាក់ដោតមួយ សួរទៅកាន់លោក Elon Musk អំឡុងពេលសម្ភាសថា “តើនេះអាចជាការរត់គេចខ្លួន ដើម្បីទៅរស់នៅទីកន្លែងថ្មី សម្រាប់ពួកអ្នកមានដែរឫទេ?”  

ភ្លាមនោះលោក Musk បានហួសចិត្តនឹងសំណួរនេះជាខ្លាំង។​ មហាសេដ្ឋីរូបនេះក៏បានឆ្លើយតបទៅកាន់អ្នកកាសែតទាំង២នាក់ថា៖

“ហានិភ័យនៃការស្លាប់របស់មនុស្សនៅលើភពអង្គារគឺខ្ពស់ជាងភពផែនដីឆ្ងាយណាស់។ យើងនឹងជួបផលវិបាកជាច្រើន។ ប្រូបាបនៃការស្លាប់របស់ពួកយើងក៏ខ្ពស់ ពេលធ្វើដំណើរក្នុងលំហអាកាស។ ដោយឡែក យានអវកាសរបស់ពួកយើងប្រហែលអាចចុះចតលើភពដីក្រហមនោះដោយជោគជ័យ។ ពេលចុះចតបានសម្រេច ពួកយើងនឹងធ្វើការឥតឈប់ឈរដើម្បីសាងសង់មូលដ្ឋានគ្រឹះនៅទីនោះ។ ដូច្នេះយើងគ្មានពេលច្រើនសម្រាប់លេងកម្សាន្តទេ។ មិនតែប៉ុណ្ណោះ យើងអាចនឹងបាត់បង់ជីវិតនៅទីនោះក៏ថាបាន ដោយសារអាកាសធាតុមិនអំណោយផលនៅលើភពអង្គារ។ ខ្ញុំគិតថាយើងនឹងអាចត្រលប់មកផែនដីវិញ តែក៏មិនច្បាស់ប៉ុន្មានដែរ”។
លោក Elon Musk

មិនតែប៉ុណ្ណោះ ក្នុងកិច្ចសម្ភាសនោះ លោក Musk ក៏បានលើកយកបញ្ហាឡានអគ្គិសនី Tesla មកនិយាយដែរ។ គាត់បាននិយាយប្រាប់សារព័ត៌មាន Axios ថា
ក្រុមហ៊ុនរបស់លោកស្ទើរតែក្ស័យធុនទៅហើយ បន្ទាប់ពីការផលិតឡានអគ្គិសនី Tesla ជំនាន់ថ្មី ស៊េរី Model 3 នាដើមឆ្នាំ២០១៨នេះ។ ពិតណាស់ ភាគហ៊ុនរបស់
ក្រុមហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំង។បើយើងមិនដោះស្រាយវាឲ្យទាន់ពេលវេលាទេ  ក្រុមហ៊ុនមួយនេះនឹងត្រូវបាត់បង់។ វាគឺជារឿងមួយដ៏ពិបាកក្នុងការដោះស្រាយ៕

មានវីដេអូខាងក្រោម៖

ឡានអគ្គិសនីTesla ស៊េរី Model 3
ភពព្រះអង្គារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]