ភ្នំពេញ៖ ដើម្បីអបអរគម្រប់ខួប ១0 ឆ្នាំ នៃការផ្តល់សេវាកម្មហិរញ្ញវត្ថុចល័តនៅកម្ពុជា ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសអំពីកម្មវិធីប្រូម៉ូសិនថ្មីរបស់ធនាគារ សម្រាប់អតិថិជនដែលធ្វើប្រតិបត្តិការតាមរយៈគណនីវីង។

ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ រាល់អតិថិជនវីង ដែលធ្វើប្រតិបត្តិការដូចជា វីងទៅវីង វីងវេរលុយ ផ្ទេរប្រាក់ទៅក្រៅប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក្កយបត្រ ឬដកប្រាក់ពីគណនីវីង ពួកគាត់នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ ១រង្វាន់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត រួមមាន ទូរទស្សន៍ស្មាតធីវីចំនួន ១៥រង្វាន់ ទូទឹកកកចំនួន ១៣រង្វាន់ និងម៉ាស៊ីនបោកគក់ ចំនួន ១៣ រង្វាន់។  

ឈ្នះរង្វាន់ម៉ូតូ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន

អ្នកឈ្នះរង្វាន់ចំនួន ៤២ នាក់ នឹងត្រូវបានជ្រើសរើសតាមរយៈការចាប់ឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកប្រចាំខែ ដែលត្រូវបានធ្វើឡើងនៅកាលបរិច្ឆេទខាងក្រោម៖

ការចាប់ឆ្នោតលើកទី ១ : ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៨

រង្វាន់ៈ

- ទូរទស្សន៍ស្មាតធីវី ទំហំ ៣២ អ៊ីញ៖ ៧រង្វាន់
- ម៉ាស៊ីនបោកគក់៖ ៧រង្វាន់
- ទូទឹកកក៖ ៧ រង្វាន់

ការចាប់ឆ្នោតលើកទី២: ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩

រង្វាន់ៈ

- ទូរទស្សន៍ស្មាតធីវី ទំហំ ៣២ អ៊ីញ៖ ៤រង្វាន់
- ម៉ាស៊ីនបោកគក់៖ ៣រង្វាន់
- ទូទឹកកក៖ ៣ រង្វាន់

ការចាប់ឆ្នោតលើកទី ៣: ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៩

រង្វាន់ៈ

- ម៉ូតូ ហុងដា Zoomer X៖ ១ រង្វាន់
- ទូរទស្សន៍ស្មាតធីវី ទំហំ ៣២ អ៊ីញ៖ ៤ រង្វាន់
- ម៉ាស៊ីនបោកគក់៖ ៣ រង្វាន់
- ទូទឹកកក៖ ៣ រង្វាន់

កម្មវិធីប្រម៉ូសិន «ធ្វើប្រតិបត្តិការដើម្បីឈ្នះរង្វាន់» គឺជាផ្នែកមួយនៃកម្មវិធីប្រូម៉ូសិនជាច្រើនរបស់ធនាគារ ឯកទេស វីង ដែលធ្វើឡើងដើម្បីសម្តែងសេចក្តីថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ចំពោះការគាំទ្រលើផលិតផល និងសេវាកម្មរបស់វីង ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។ កម្មវិធីប្រូម៉ូសិននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកម្មវិធីប្រូម៉ូសិន ទូទាត់ថ្លៃសំបុត្ររថភ្លើងទៅកាន់ស្រុកកំណើតក្នុងតម្លៃតែ ៤០ រៀល កាលពីមុនពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងខែតុលាកន្លងមក។

ធ្វើប្រតិបត្តិការកាន់តែច្រើន អតិថិជននឹងមានឲកាសក្នុងការឈ្នះរង្វាន់កាន់តែច្រើន! អញ្ចឹង នៅចាំអីទៀត! ប្រាប់មិត្តភក្តិ និងបងប្អូនរបស់អ្នក ដែលមានគណនីវីងឲ្យធ្វើប្រតិបត្តិការឥឡូវនេះ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រូម៉ូសិននេះ សូមទាក់ទងតាមរយៈទូរស័ព្ទលេខ 023 999 989 ឬចូលទៅកាន់: https://bit.ly/2DLDO8x

ឈ្នះរង្វាន់ម៉ូតូ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]