ចិន៖ ចិនគ្រោងសាងសង់ផ្លូវក្រោមសមុទ្រ ដើម្បីតភ្ជាប់កំពង់ផែចេជាំងនៃក្រុងណីងបូ ទៅកាន់ខេត្តចូវសាននាពេលខាងមុខនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបស់ប្រទេសចិនបានឱ្យដឹងថា ផ្លូវដែកក្រោមសមុទ្រនេះនឹងមានប្រវែង ៧១គីឡូម៉ែត្រ  អាចរត់ក្នុងល្បឿនលឿនរហូតដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ វានឹងកាត់បន្ថយពេលវេលាធ្វើដំណើរទៅខេត្ត ចូវសាន បានយ៉ាងច្រើន។ បច្ចុប្បន្នគេត្រូវធ្វើដំណើរតាមផ្លូវ Express ពីដីគោកសិន ទើបអាចទៅខេត្តចូវសានបាន។

គម្រោងនេះត្រូវបានគេប៉ាន់ស្មានថានឹងចំណាយទឹកប្រាក់អស់ ២៥.២ពាន់លានយ័ន (៣.៦ ពាន់លានដុល្លារ) ហើយពួកគេនឹងចាប់ផ្តើមគម្រោងនៅដើមឆ្នាំក្រោយ និងបញ្ចប់ក្នុងឆ្នាំ២០២៥។

ទីក្រុងណីងបូ ជាទីក្រុងកំពង់ផែដ៏សំខាន់បំផុតមួយរបស់ប្រទេសចិន ខណៈដែលខេត្ត ចូវសានវិញ កំពុងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន ដើម្បីទទួលស្វាគមន៍រោងចក្រយក្ស Boeing ដែលនឹងបើកសម្ពោធនៅក្នុងពេលឆាប់ៗនេះ។ ដូច្នេះកំពង់ផែ ណីងបូ-ចូវសាន នឹងក្លាយជាកំពង់ផែដែលមមាញឹកបំផុតនៅលើពិភពលោក សម្រាប់ការដឹកទំនិញ  ហើយបើគិតត្រឹមឆ្នាំ ២០១៥ ប៉ុណ្ណោះ គេធ្លាប់បានដឹកជញ្ជូនទំនិញបានជាង ៨៨៨.៩៦ លានតោនទៅហើយ។

ដូច្នេះគម្រោងនេះនឹងជួយពន្លឿនវិស័យដឹកជញ្ជូនរបស់ពួកគេឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងនេះទៅទៀត៕

រូបតំណាង

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]