ភ្នំពេញ៖ ថ្ងៃស្អែកនេះដែល គឺជាថ្ងៃជ័យសិរីមង្គល ថ្ងៃរៀបការរបស់តារាសម្តែងប្រុសដ៏មានប្រជាប្រិយភាព លោកញ៉ែម សុគន្ធ ដែលកំពុងតែត្រៀមខ្លួន កាន់ដៃកូនក្រមុំដ៏គួរឲ្យស្រលាញ់របស់ខ្លួន ដើម្បីចូលរោងជ័យ សំពះផ្ទឹម គ្រួសារទាំងសងខាង និងមហាជនជាច្រើនបានដឹងលឺ។

ទន្ទឹមនឹងនេះដែរ ឃើញថានៅក្នុងបណ្តាញសង្គម របស់តារាប្រុសរូបនេះមុននេះ បន្តិចក៏បានបង្ហោះនូវសារដ៏ផ្អែមល្ហែម បញ្ជាក់នូវសេចក្តីស្រលាញ់ ជូនអនាគតភរិយានៅលើបណ្តាញសង្គមហ្វេសប៊ុក មុនពេលចូលរោងជ័យជាមួយគ្នា។

ដោយក្នុងនោះលោកបាននិយាយ រៀបរាប់យ៉ាងដូច្នោះថា៖«បងសូមអរគុណ ប្រពន្ធសម្លាញ់ សម្រាប់ ពិធីអាពាហ៍ពិពាហ៍ ដ៏ស្រស់បំព្រង ដែលចាប់ផ្តើមដោយ ការស្រលាញ់ ស៊ូទ្រាំ អត់ធ្មត់ យោគយល់ និងចេះអធ្យាស្រ័យ ហើយកាន់ដៃបងដើរលើវិថីជីវិតគូ ស្វាមីភរិយាចាប់ពីថ្ងៃនេះតទៅ ដែលថ្ងៃនេះជាថ្ងៃចូលរោង និងតទៅអនាគត បងស្រលាញ់អូន ប្រពន្ធសម្លាញ់»។

បន្ទាប់ពីបានឃើញបែបនេះ អ្នកគាំទ្រ ក៏ដូចជាអ្នករួមសិល្បៈជាច្រើន ក៏បានចូលរួមអបអរ និងជូនពរដល់អ្នកទាំងពីរ ដែលបានចាប់ដៃគ្នាស៊ូទ្រាំរហូតឈានមកដល់ថ្ងៃពិសេស ថ្ងៃចូលរោងការក្លាយជាប្តីប្រពន្ធ នឹងគ្នាបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ញ៉ែម សុគន្ធ និងភរិយា
ញ៉ែម សុគន្ធ និងភរិយា
ញ៉ែម សុគន្ធ និងភរិយា
ញ៉ែម សុគន្ធ និងភរិយា
ញ៉ែម សុគន្ធ និងភរិយា
ញ៉ែម សុគន្ធ និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ញ៉ែម សុគន្ធ