ខេត្តបន្ទាយមានជ័យ ៖ នាង​ក្រមុំ​ម្នាក់​ខឹង​នឹង​ម្តាយ​ស្តីបន្ទោស​តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃ​រឿង​មាន​សង្សារ ស្រាប់តែ​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ជួល ដើម្បី​បញ្ចប់ជីវិត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ជាប់មាត់​អូរ​ព្រំដែន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​01 សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ផា​ន់ ស្រី​និ​ច អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ និង​មាន​ទី​លំនៅ​ភូមិ​តា​អិន ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ហើយ​ជន​រង​គ្រោះ​ចង​.​ក និង​ខ្សែ​កាបូបស្ពាយ​ទៅ​នឹង​ព្រិល​ខាងលើ​បង្អួច​នៃ​បន្ទប់​ស្នាក់​នៅ​តែ​ម្តង​។

ប្រភព​ពី​សមត្ថកិច្ច​ប្រាប់​ថា ជន​រង​គ្រោះ​ធ្វើការ​ជា​កម្មករ​បំរើ​ការ​នៅ​ហាង​លក់​កាហ្វេ​ឲ្យ​ជនជាតិ​ថៃ នៅ​ប្លុក​កាស៊ីណូ​មួយ​ក្បែរ​កន្លែង​កើតហេតុ ហើយ​ថា​នាង​មាន​សង្សារ ក៏​ត្រូវ​សាច់ញាតិ​លួច​ចុច​ទូរស័ព្ទ​ទៅ​ប្រាប់​ស្ត្រី​ជា​ម្តាយ​ដែល​នៅ​ធ្វើការ​ឯ​ប្រទេស​ថៃ​។

ប្រភព​បន្ត​ថា ដោយសារ​ស្ត្រី​ជា​ម្តាយ​សួរនាំ​រឿង​មាន​សង្សារ ហើយ​ស្ត្រី​ជា​ម្តាយ​ថា ២​ថ្ងៃ​ទៀត​គាត់​និង​ចុះ​មក​ខ្មែរ ហើយ​ឲ្យ​ពេទ្យ​ពិនិត្យ ដោយ​សង្ស័យ ស្រាប់តែ​ជន​រង​គ្រោះភ័យ​ក៏​បញ្ចប់ជីវិត​មុន​ម្តា​យមក​ដល់​តែ​ម្តង​ទៅ​ ហើយ​បន្សល់​ទុក​លិខិត​បណ្តាំ​មួយ​នៅ​កន្លែង​កើតហេតុ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ រួម​ទាំ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​911 និង​គ្រូ​ពេទ្យ​ជំនាញ បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព ហើយ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ប្រជា​ធម្ម​ត្រ័យ ស្ថិត​ក្នុងភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]