ភ្នំពេញ៖ អតីតខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិកម្ពុជា កីឡាករ ច្រឹង ពលរដ្ឋ បានវិលត្រឡប់ទៅចូលរួមជាមួយក្រុម Buriram United វិញហើយ បន្ទាប់ពីរូបគេបានសម្រាកព្យាបាលរបួសជង្គង់នៅប្រទេសកម្ពុជាអស់មួយរយៈធំរួចមក។

ច្រឹង ពលរដ្ឋ
ច្រឹង ពលរដ្ឋ

អតីតខ្សែបម្រើក្លិបក្រសួងការពារជាតិរូបនេះ បានសម្រេចចិត្តចាកចេញពីក្រុមដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ ដើម្បីផ្លាស់ទៅចូលរួមជាមួយក្រុមម្ចាស់ជើងឯកលីកកំពូលប្រទេសថៃ តាំងតែពីថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៨ មកម្ល៉េះ។

យ៉ាងណាមិញ ខ្សែបម្រើវ័យ ២១ឆ្នាំរូបនេះ មិនបានទៅចូលរួមជាមួយក្រុមថ្មីរបស់គេភ្លាមៗទេ ក្រោយចុះហត្ថលេខាជាមួយក្លិបថៃនេះរួច  ដោយសារគេមានបញ្ហារបួសជង្គង់មិនទាន់ជាសះស្បើយអាចចូលទីលានហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គេវិញបាននៅឡើយ ដូច្នេះគេក៏បានសម្រេចចិត្តមកធ្វើការព្យាបាលនៅប្រទេសកម្ពុជាមួយរយៈសិន មុននឹងទៅចូលរួមជាមួយក្រុមថ្មីរបស់គេសម្រាប់រដូវកាលក្រោយ។

ច្រឹង ពលរដ្ឋ
ច្រឹង ពលរដ្ឋ

គួរឲ្យដឹងផងដែរថា កីឡាករ ច្រឹង ពលរដ្ឋ បានធ្វើការចុះកិច្ចសន្យាចំនួន ២រដូវកាលជាមួយក្លិប Buriram United តាមរយៈការជួយជ្រោមជ្រែងដោយផ្ទាល់ពីសំណាក់លោក ខូវ ឆាយ ដែលជាអ្នកចាត់ការក្រុមម្ចាស់ជើងឯកពានរង្វាន់សម្ដេច ហ៊ុន សែន នៅឆ្នាំ ២០១៩នេះផងដែរ៕

ច្រឹង ពលរដ្ឋ និង គ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]