បរទេស៖  អ្នកទាំងអស់គ្នាប្រហែលជាមិនជឿទេ ថាទឹកសុទ្ធមួយដបអាចមានតម្លៃដល់ទៅ៦ម៉ឺនដុល្លារ។ ក្រុមហ៊ុនផលិតទឹកបរិសុទ្ធធំៗជុំវិញសកលលោក កំពុងកសាងកេរ្តិ៍ឈ្មោះប៊្រេនទឹកសុទ្ធរបស់ខ្លួនឲ្យមានភាពល្បីល្បាញនិងទទួលស្គាល់ពីសំណាក់អ្នកប្រើ។

មិនតែប៉ុណ្ណោះ ពួកគេបានចម្រាញ់ទឹកបរិសុទ្ធទាំងអស់នោះ ចេញពីទឹកជ្រោះតាមដងភ្នំ តំបន់ធម្មជាតិ និងភ្នំទឹកកកល្បីៗជាច្រើនតាមបណ្តាប្រទេសនីមួយៗ។

ខាងក្រោមជាម៉ាកទឹកសុទ្ធល្បីៗទាំង១០ ថ្លៃបំផុតនៅលើពិភពលោក៖

១០. ទឹកសុទ្ធ Fine (មានតម្លៃ ៥ដុល្លារ, ចំណុះ៧៥០មីលីលីត្រ)

ទឹកសុទ្ធ Fine

៩. ទឹកសុទ្ធម៉ាក Tasmanian Rain (មានតម្លៃ ៥ដុល្លារ, ចំណុះ៧៥០មីលីលីត្រ)

ទឹកសុទ្ធមួយដបនេះ ផលិតនៅកោះមួយរបស់ប្រទេសអូស្ត្រាលីដែលមានឈ្មោះថា Tasmania។  

ទឹកសុទ្ធម៉ាក Tasmanian Rain

៨. ទឹកសុទ្ធម៉ាក Lauquen Artes  (មានតម្លៃ ៦ដុល្លារ, ចំណុះ៧៥០មីលីលីត្រ)

ចំណែកទឹកសុទ្ធ Lauquen Artes Mineral Water នេះជាផលិតផលរបស់ប្រទេសអាហ្សង់ទីន។ វាផលិតនៅតំបន់ San Carlos Bariloche។ 

ទឹកសុទ្ធ Lauquen Artes Mineral Water

៧. ទឹកសុទ្ធម៉ាក Aquadeco (មានតម្លៃ ១២ដុល្លារ, ចំណុះ៧៥០មីលីលីត្រ)

មូលហេតុដែលធ្វើឲ្យទឹកសុទ្ធមួយដបនេះមានតម្លៃដល់ទៅ១២ដុល្លារ ព្រោះ Aquadeco ផលិតនៅតំបន់ធម្មជាតិមួយក្នុងប្រទេសកាណាដា។ មិនតែប៉ុណ្ណោះ តំបន់ធម្មជាតិនោះ មិនទាន់ទទួលការអភិវឌ្ឈពីរោងចក្រឧស្សាហ៍កម្មតូចធំនៅឡើយទេ។ 

ទឹកសុទ្ធម៉ាក Aquadeco

៦. ទឹកសុទ្ធម៉ាក Thousand BC (មានតម្លៃ ១៤ដុល្លារ, ចំណុះ៧៥០មីលីលីត្រ)

ទឹកសុទ្ធ Thousand BC ក៏ជាផលិតផលរបស់ប្រទេសកាណាដាដែរ។  

ទឹកសុទ្ធ Thousand BC

៥. ទឹកសុទ្ធម៉ាក Veen (មានតម្លៃ ២៣ដុល្លារ, ចំណុះ ៧៥០មីលីលីត្រ)

ទឹកបរិសុទ្ធម៉ាក Veen ជាផលិតផលរបស់ប្រទេសហ្វាំងឡង់។ គេបានចាត់ទុកវាថាជាទឹកបរិសុទ្ធដែលមានគុណភាពល្អមួយនៅលើពិភពលោក។ យ៉ាងណាមិញ ទឹកមួយដបនេះប្រហែលជាមានតម្លៃ ថ្លៃបន្តិចហើយ។

ទឹកបរិសុទ្ធម៉ាក Veen

៤. ទឹកសុទ្ធម៉ាក Bling H20 (មានតម្លៃ ៤០ដុល្លារ, ចំណុះ៧៥០មីលីលីត្រ)

ទឹកសុទ្ធម៉ាក Bling H20

៣. ទឹកសុទ្ធម៉ាក Fillico Jewelry (មានតម្លៃ ២១៩ដុល្លារ, ចំណុះ៧៥០មីលីលីត្រ)

Fillico Jewelry ជាប៊្រេនទឹកសុទ្ធរបស់ជប៉ុន។ វាត្រូវបានគេផលិតនៅក្នុងតំបន់ Kobe ជាមួយនឹងការច្នៃប្រឌិតសំបកដបដ៏ស្អាត ហើយរំលេចជាមួយត្បូងពេជ្រតូចៗជាច្រើនគ្រាប់។

ទឹកសុទ្ធម៉ាក Fillico Jewelry

២. ទឹកសុទ្ធម៉ាក Kona Nigari (មានតម្លៃ ៤០៣ដុល្លារ, ចំណុះ៧៥០មីលីលីត្រ)

តូចមែនតែខ្លឹម! Kona Nigari ជាប្រទេសទឹកសុទ្ធម្យ៉ាងដែលអាចធ្វើឲ្យអ្នកទទួលទាន ស្រកទម្ងន់និងបំបាត់ភាពតានតឹងរបស់ពួកគេបានទៀតផង។ វាជាផលិតផលរបស់ប្រទេសជប៉ុន។

ទឹកសុទ្ធម៉ាក Kona Nigari

១. ទឹកសុទ្ធម៉ាក Acqua di Cristallo Tributo a Modigliani (មានតម្លៃ ៦០ ០០០ដុល្លារ, ចំណុះ ៧៥០មីលីលីត្រ)

ទឹកសុទ្ធមួយដបនេះជាផលិតផលរបស់បារាំង។ ដបខាងក្រៅរបស់វា ត្រូវបានស្រោបដោយមាស ២៤ការ៉ាត់ អមជាមួយនឹងចម្លាក់រូបក្បាលមនុស្សស្រីដ៏ចម្លែក។ 

គួរបញ្ជាក់ថា ទឹកសុទ្ធ Acqua di Cristallo Tributo a Modigliani ត្រូវបានគេសរសេរចូលសៀវភៅកំណត់ត្រាពិភពលោក (Guinness World Record) ជាទឹកសុទ្ធថ្លៃជាងគេបំផុតក្នុងពិភពលោក៕

Acqua di Cristallo Tributo a Modigliani

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]