ញូវយ៉ក៖ ស្រីស្អាតលក់កាបូបតាមអនឡាញម្នាក់កំពុងទទួលរងការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ក្រោយពីនាងបានអះអាងថា នាងអាចរកប្រាក់ចំណូលបានជាង ៣០,០០០ ដុល្លារក្នុងមួយខែ។

រូបតំណាង

សហគ្រិនវ័យ ២២ឆ្នាំ រស់នៅក្នុងទីក្រុងញូវយ៉ករូបនេះបាននិយាយថា នាងអាចរកប្រាក់ចំណូលបានចាប់ពី ៣០០,០០០ ដុល្លារ ទៅ ៣៦០,០០០ ក្នុងមួយឆ្នាំ តែឆ្នាំនេះនាងអាចរកបានរហូតដល់ទៅ ៦០០,០០០ ដុល្លារឯណោះ។

នាងអាចរកប្រាក់ចំណូលជាមធ្យម ២៥,០០០ ទៅ ៣០,០០០ ដុល្លារអាមេរិកក្នុងមួយខែ ដោយគ្រាន់តែលក់កាបូបយួរដៃតាមអនឡាញប៉ុណ្ណោះ។

ជារៀងរាល់ខែនាងត្រូវចំណាយប្រាក់ ១,២០៧ ដុល្លារសម្រាប់ការជួលផ្ទះ (នៅជាមួយមិត្តរួមបន្ទប់ពីរនាក់), ១៧៥ ដុល្លារសម្រាប់ថ្លៃអ៊ីនធើណេតនិងថ្លៃទឹក-ភ្លើង, ៧០ដុល្លារសម្រាប់ថ្លៃទូរស័ព្ទ,  ៥២ដុល្លារសម្រាប់ថ្លៃបោសសម្អាត និងសេវាថែទាំអគារ និង ៧.៩៩ ដុល្លារសម្រាប់ថ្លៃ Netflix (សេវាមើលរឿង)។

នាងបាននិយាយថា "ប៉ាម៉ាក់ខ្ញុំបានជួយបង់ថ្លៃសាលាឲ្យខ្ញុំ តែឆ្នាំក្រោយ ខ្ញុំនឹងបង់វាដោយខ្លួនឯង"។

នាងបានបន្តរៀបរាប់ទៀតថា នាងទិញអីវ៉ាន់ទាំងនោះពីចិន រួចលក់វាបន្តតាមអនឡាញ។ ជាទូទៅនៅពេលព្រឹកនាងតែងឆែកអ៊ីម៉ែល និងបណ្តាញសង្គម បន្ទាប់មករិះរកគំនិត (brainstorm) ថ្មីៗដើម្បីលក់ទំនិញរបស់នាង។ លើសពីនេះទៅទៀត នាងគ្រោងធ្វើជាឈ្មួញកណ្តាលផ្គត់ផ្គង់ទំនិញពីចិន មកបោះដុំលក់ឲ្យហាងមួយចំនួននៅសហរដ្ឋអាមេរិក។

រូបតំណាង

ចំពោះភាពជោគជ័យរបស់នាងដូចជាពុំទាន់ច្បាស់លាស់សោះ ដូច្នេះបានជាអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជាច្រើនបានរិះគន់នាង  ដោយមានអ្នកខ្លះថានាងអាចរកចំណូលបានច្រើនប៉ុណ្ណឹងហើយ ហេតុអ្វីត្រូវរស់នៅជាមួយនឹងមិត្តរួមបន្ទប់ពីរនាក់ទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]