បរទេស៖ ការប្រកួតដ៏ជក់ចិត្តរវាងក្រុមហង្សក្រហម Liverpool និងក្រុម Paris Saint-Germain នៅពានរង្វាន់ក្របខណ្ឌ Champions League កាលពីយប់ម្សិលមិញ បានបញ្ចប់ទៅដោយលទ្ធផលយ៉ាងតានតឹងបំផុត ១ទល់នឹង២។

គេក៏សង្កេតឃើញមានវត្តមានបុគ្គលល្បីៗមួយចំនួនដែលបានអញ្ជើញទៅទស្សនាការប្រកួតនេះដោយផ្ទាល់រួមមានដូចជា៖

១. លោក Leonardo DiCaprio (តារាសម្ដែងអាមេរិក, ធ្លាប់ជាម្ចាស់ជើងឯកពានរង្វាន់ Oscar ឆ្នាំ ២០១៦ ដែលគេគ្រប់គ្នាស្គាល់ក្នុងរឿង Titanic, Romeo & Juliet, The Wolf of Wall Street និងរឿងល្បីៗជាច្រើនផ្សេងទៀត)

Leonardo DiCaprio

២. លោក Mick Jagger (​អ្នក​សិល្បៈ​ដ៏ល្បីរបស់​ប្រទេសអង់គ្លេស​ និង​ជា​អ្នក​ចូល​រួម​បង្កើត​ទស្សនាវដ្ដី​ The Rolling Stones តាំងពីទសវត្ស​ ៦០)

Mick Jagger

៣. កីឡាករ Khabib Nurmagomedov (​អ្នក​ប្រដាល់​ MMA ដ៏ឈ្មោះរបស់រុស្សុី និងជាម្ចាស់​ខ្សែក្រវ៉ាត់ UFC Lightweight Champion កាល​ពី​ពេល​ថ្មី​ៗនេះ ក្រោយរូបគេបាន​ផ្ដួល​​អ្នក​ប្រដាល់​មុខឌឺ Conor Mcgregror)

Khabib Nurmagomedov

៤. William Sami Étienne Grigahcine ឬ DJ Snake (​ជា DJ បារាំង​ដ៏ល្បីល្បាញ គេធ្លាប់ច្រៀង​ក្នុងបទល្បីៗ​ដូច​ជា​ Let Me Love You ជាមួយ Justin Bieber និង Taki Taki ជា​មួយ Selena Gomez)

DJ Snake

៥. អ្នកនាង Camilla Morrone (​ជាតារាបង្ហាញម៉ូដអាមេរិកដ៏ស្រស់ស្អាត ហើយនាងធ្លាប់ចូលរួមការសម្ដែងក្នុងរឿងល្បីៗជាច្រើនរួមមាន Bukowski និង Death Wish ជាដើម)

Camilla Morrone

៦. លោក Didier Deschamps (គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង​ ដែល​បានដឹក​នាំ​ក្រុម​ឲ្យឈ្នះ​ពាន​រង្វាន់ World Cup ឆ្នាំពី២០១៨ នៅ​ប្រទេស​រុស្ស៊ី​កន្លងទៅ និង​ដឹកនាំ​ក្រុមមាន់គោក​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ Euro កាលពីឆ្នាំ២០១៦ កន្លងទៅផងដែរ)

Didier Deschamps

៧. លោក Alain Prost (ជា​អតីត​កីឡាករ​ប្រណាំង​រថយន្ដ Formula 1 ដ៏ល្បីល្បាញ និង​ធ្លាប់ជា​ម្ចាស់ជើងឯក​ពានរង្វាន់ Formula 1 ចំនួន ៤​សម័យ​ផង​ដែរ)

Alain Prost

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]